បន្ទាយមានជ័យ៖ នៅថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០២០កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនចោរលួចម៉ូតូយ៉ាងសកម្ម៤នាក់ បានម៉ូតូ៤គ្រឿង រួមទាំងសម្ភារកាច់កម៉ូតូជាច្រើន ត្រូវបានបញ្ជូនទៅកាន់ស្នងការខេត្តបន្ទាយមានជ័យ ចាត់ការបន្តទៅតាមនីតិវិធី ។
ក្រោយពីក្រុងប៉ោយប៉ែត បានបាត់ម៉ូតូជាបន្តបន្ទាប់ តាមកន្លែងផ្សេងៗគ្នា នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត អស់ជាច្រើនគ្រឿង និងមានពាក្យបណ្តឹងជនរងគ្រោះផងនោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់ពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ ២០២០ បានជនសង្ស័យចំនួន ៤នាក់ រួមទាំងម៉ូតូចំនួន៤គ្រឿង និងសម្ភារលួចគាស់កាច់កម៉ូតូជាច្រើន។
ក្រោយពីឃាត់ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ និងជាប់សារធាតុថ្នាំញៀន នៅក្នុងខ្លួនពិតប្រាកដ ហើយម៉ូតូដែលគេលួចបាននោះ ត្រូវបានគេដកស្លាកលេខ ចូលក្នុងព្រៃ ដើម្បីបំបាត់ដានសមត្ថកិច្ចផងដែរ។
សមត្ថកិច្ចនគរបាលខាងលើបានឲ្យដឹងថា ការស៊ើបអង្កេតរហូតដល់ឃាត់ខ្លួនជនសង្ស័យបាននេះ ដោយសារតែ កន្លែងដែលជនសង្ស័យលួចនេះមានកាម៉េរ៉ាសុវត្ថភាព និងនគរបាលជំនាញ ចុះស្រាវជ្រាវបន្ថែមទើបកំណត់មុខសញ្ញាឃាត់តែម្តង៕