ភ្នំពេញ៖ នៅថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០ នឹង ០០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកថ្មី ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ ផល សុផាន់ណេត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាង ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន) ០១កញ្ចប់ថង់តូច។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕