(កំពង់ស្ពឺ)÷ ថ្ងៃ ទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨: ១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតមានឡើងដោយកុមារា 2នាក់ ជិះមូតូម៉ាកឌ្រីមសង់ សេរី2020 ផ្លាកលេខ កំពង់ស្ពឺ 1Q 2451 បានជិះម៉ូតូដួលបណ្តាលអោយបោកក្បាលទាំង 2នាក់យ៉ាងធ្ងន់ធ្ងរ ពេលទៅដើរលេងក្នុងពិធីបុណ្យអំទូក នៅត្រង់ចំណុច ភូមិព្រៃតាកាន់ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ៕
ជនរងគ្រោះ ត្រូវបានឡានសាមុយដឹកទៅសង្គ្រោះនៅមន្ទីពេទ្យទាំង2នាក់ ហើយ1នាក់ទៀតដឹកយកមកផ្ទះ ពេលដឹងថាគ្មានសង្ឃឹមរស់ ហើយក៍ស្លាប់បាត់ទៅ ហើយ1នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ នេះបើតាមការរៀបរាប់របស់បងប្រុសបង្កើតរបស់ជនរងគ្រោះ៕ ជនរងគ្រោះមានឈ្មោះ ឃឹម នី ភេទប្រុស អាយុ ១៦ ឆ្នាំ នៅភូមិត្រពាំងឫស្សី ឃុំសំបូូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាត់បង់ជីវិត នឹងម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណកំពុងសង្គ្រោះបន្ទាន់ ហើយសពក៍បានត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៍ខ្មែរ។