ខេត្តមណ្ឌលគិរី ៖ កាលពីថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០  កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយកម្លាំងអធិដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការបង្រ្កាបនិងចាប់ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីប្រើប្រាស់និងរក្សាទុកនូវសាធាតុញៀនដោយខុសច្បាប់ ស្ថិតនៅក្នុង ភូមិពូចា ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

មន្ត្រីនគរបាលស្រុកកែវសីមា បានឲ្យដឹងថា ៖ ជនសង្ស័យទាំង០៣នាក់រួមមាន ៖ ១.មានឈ្មោះ ហាន ឆើត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្ថិតនៅ ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព ខេត្តក្រចេះ ។

ទី២.មានឈ្មោះ ចាន់ ពូជ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតក្នុង ភូមិចាក់ស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។ ទី៣. ឈ្មោះ សុខបូរ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្រុកកំណើតក្នុង ភូមិអង្កាំ ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ។

វត្ថុតាងរួមមាន ៖ – រថយន្តម៉ាក lexus 330 ពណ៌សស្លាកលេខភ្នំពេញ 1S-4437 ។ -ម៉ូតូចំនួន០១គ្រឿងម៉ាក Niex ពណ៍ទឹកប្រាក់ស្លាកលេខត្បូងឃ្មុំ 1H-3673 ។ សាធាតុញៀនពណ៏សថ្លាមានចំនួន ០២កញ្ចប់ ក្នុងនោះមួយកញ្ចប់តូច និងមួយកញ្ចប់ធំល្មម -ទូរស័ព្ទដៃចំនួន០៣គ្រឿង។ ប្រាក់ ចំនួនប្រាំម៉ឺនប្រាំពីរពាន់រៀលគត់ ។ កាបូបដាក់លុយពណ៏ខ្មៅចំនួន០១ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ខាងលើត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត កសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី ៕