ខេត្តឧត្តរមានជ័យ ៖ ឯកឧត្តម តូច ភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងចាប់ឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ និងវត្ថុតាងមួយចំនួន ស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង១៧ និង០០នាទីល្ងាច នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងសំរោង បានឲ្យដឹងថា ៖ ជនសង្ស័យរួមមាន ៖  សូត្រ សឿម ភេទប្រុស អាយុ ៤០ឆ្នាំ  ជា ស៊ីថា ភេទប្រុស អាយុ ៤៧ ឆ្នាំ   បូ ណរី ភេទប្រុស អាយុ ៥១​ឆ្នាំ   សៀ សារ៉ុន ភេទប្រុស អាយុ ៥៥ឆ្នាំ លុច តឿ ភេទប្រុស អាយុ ៥២ឆ្នាំ  គាន សេងហា ភេទប្រុស អាយុ ៣៣ឆ្នាំ  ហ៊ូន ណាគ្រឿនភេទប្រុស អាយុ៣៣ឆ្នាំ   ប៉ុក ណាគ្រី ភេទប្រុស អាយុ ៤៣ឆ្នាំ    ពិវ ឆេង ភេទប្រុស អាយុ ៤៨ឆ្នាំ  សឿន សូត្រ ភេទប្រុស អាយុ ៦១ឆ្នាំ   ថាង ចន្ថា ភេទប្រុស អាយុ ៥៥ឆ្នាំ  ញ៉ែម ហឿប ភេទប្រុស អាយុ ៥៨ឆ្នាំ   តេង វណ្ណា ភេទប្រុស អាយុ ៦៥ឆ្នាំ   ឌឿ ស៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ

វត្ថុតាងរួមមាន ៖ – មេអាប៉ោងចំនួន០៧ គ្រាប់ ។- ទូរស័ព្ទដៃចំនួន១១ គ្រឿង ។ – ម៉ូតូចំនួន ១៧ គ្រឿង ។ – រថយន្ត ០២ គ្រឿង ។ – ប្រាក់ខ្មែរចំនួន ២ លាន៧៨ ម៉ឺនរៀលគត់ ។ – ប្រាក់ដុល្លារចំនួន២១០ $ និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងសាកសួរកសាងសំណុំរឿង និងអនុវត្តតាមនីតិវិធី ៕