កំពង់ឆ្នាំង​ ស្ត្រី​ម្នាក់​បាន​លង់ទឹក​ស្លាប់​ ខណៈ​អុំទូក​ត្រឡប់​មក​ពី​មើល​ស្រែ​វិញ​ ហើយ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ក៏​បាន​ធ្លាក់​ពីលើ​ទូក​ចូល​ក្នុង​ទឹក​ ។​

​ហេតុការណ៍​នេះ ​កើតឡើង​នៅ​ថ្ងៃ​ចន្ទ​០២​ រោច​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​ ២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៤ ​និង ​៣០​នាទី​ នៅ​ចំណុច​បឹង​ក​ផល​ ភូមិ​វត្ត​ថ្មី​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ។​

​ជន​រង​គ្រោះ​មាន​ឈ្មោះ វ៉ែន​ លី​  អាយុ​ ៤៧​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ បាន​ស្លាប់​ ។​

​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ ​ចុះ​មក​ធ្វើ​កោសល្យវិច័យ​លើ​សាកសព​រួច​ សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ការ​លង់ទឹក​ប្រាកដ​មែន​ និង​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ ​យក​ទៅ​ធ្វើបុណ្យ​បាន​ប្រពៃណី​ ៕