កោះកុង កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​បង្ក្រាប​បាន​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ គ្រឿងញៀន​ខុស​ ច្បាប់​១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​ ក្នុង​នោះ​ម្នាក់​ចាប់​តាម​ដីកា​ ។​ ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២០​ ​នៅ​ចំណុច​ភូមិ​ត្រពាំង​ ឃុំ​ស្រែអំបិល​ ស្រុកស្រែ​អំបិល​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ -​ម្សៅ​ក្រាម​ស​ថ្លា​ ១​ កញ្ចប់​ និង​ឧបករណ៍​សម្រាប់​ជក់​ ថង់​ផ្លា​ស្ទិ​ច​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​។​ ករណី​នេះ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ បញ្ជូន​ដើម្បី​ចាត់ការ​បន្តរ​តាម​នីតិវិធី​ច្បាប់​ ៕