កំពង់ឆ្នាំង ៖ នៅថ្ងៃ ទី០២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦ និង ៣៥នាទី កម្លាំងការិយាល័យជំនាញគ្រឿងញៀនខេត្តកំពង់ឆ្នាំង សហកាជាមួយកម្លាំងជំនាញនគរបាលស្រុកសាមគ្គីមានជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយជុក និងប៉ុស្ដិ៍ពាម បានធ្វើការបង្ក្រាបករណីប្រើប្រាស់ និងជួញដូរសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ។
ជនសង្ស័យមានឈ្មោះ ឃូ រដ្ឋា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណី ផ្ដល់ទីតាំងឲ្យអ្នកដទៃប្រើប្រាស់ថ្នាំញៀន និងឈ្មោះ ផន ភ័ណ្ឌ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃញៀម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ដកហូតវត្ថុតាងរួមមានថ្នាំញៀនចំនួន ០៥កញ្ចប់ ទូរស័ព្ទ ០១គ្រឿង ពូថៅ០១ និងឧបករណ៍សំរាប់ជក់មួយចំនួន ពីបទជួញដូរថ្នាំញៀន ។
ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនដើម្បីអនុវត្តបន្តតាមនីតិវិធី ៕