កំពង់ចាម កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ ជាមួយ​ជំនាញ​អធិការ​ស្រុក​ជើងព្រៃ​ ជំនាញ​ស្រុក​បា​ធា​យ​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ តាំង​ក្រាំង​ ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ត្រី​ ជីវ​ សេង​រស់​ ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ច​ប្រតិបត្តិការ​ និង​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់​ (​ស្រី​០១​ម្នាក់​)​ ។​

​ក្នុង​ប្រតិបត្តិការ​នៅ​ថ្ងៃ ​ទី​០២​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ កម្លាំង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន​: ​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ០១​កញ្ចប់​ និង​ទូរស័ព្ទ​ដៃ​ចំនួន ​០៦​គ្រឿង​ ជញ្ជីង​អេ​ឡិច​ត្រូ​និក​ ចំនួន​ ០១​គ្រឿង​ និង​ថង់​វេច​ខ្ចប់​មួយ​ចំនួន​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​កសាង​សំណុំរឿង ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕