ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ត្រី សោម វឿន ស្នងការរងផែនអត្តសញ្ញាណកម្ម និងលោកឧត្តមសេនីយ៍ត្រី ព្រំ សារុន ស្នងការរងផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះអគ្គីភ័យ តំណាងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកងកម្លាំងសហការជាមួយនឹងកម្លាំងនានា ដឹកជញ្ជួនរៀបចំស្រូវពូជ នៅក្នុងបរិវេណពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ ដែលជាអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល សម្រាប់ចែកជូនប្រជាកសិករដែលខូចខាតស្រូវពិតប្រាកដ ដោយទឹកជំនន់កន្លងទៅថ្មីៗនេះ ។

សូមរំលឹកថា:នៅថ្ងែ ទី០៧ ខែវិច្ចិកា ខាងមុខនេះនាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញមកកាន់ខេត្តពោធិ៍សាត់ ដើម្បីសួរសុខទុក្ខ និងចែកស្រូវពូជជូនប្រជាកសិករ ដែលខូចខាតស្រូវពិតប្រាកដ ដោយសារទឹកជំនន់ដើម្បីស្តារជីវិភាពឡើងវិញ ក្រោយពេលទឹកស្រកក្នុងនោះក៍មានចែកគ្រាប់ពូជបន្លែផងដែរ ៕