កណ្តាល ៖ ជនសង្ស័យចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកោះធំ(ក) នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
ករណីនេះ សមត្ថកិច្ចធ្វើនៅក្នុងភូមិក្បាលកោះធំ ឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ ដែលរត់គេចខ្លួនមានឈ្មោះ ហ៊ីម ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ មុខរបរនេសាទត្រី និងឈ្មោះ អ៊ឹម វុធ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ ក្បាលកោះធំ ឃុំកោះធំ (ក) ស្រុកកោះធំ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
វត្ថុតាងចាប់យកមាន ៖១/ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុ ញៀនម៉ាទឹកកក (០២កញ្ចប់ធំ) និង (០៤កញ្ចប់តូច) ២/ទូកចំនួន០១គ្រឿង និងម៉ាស៉ីនចំនួន ០១គ្រឿង ព្រមជាមួយសម្ភារៈប្រើប្រាស់ជក់ថ្នាំញៀនមួយចំនួន ។
ករណីខាងលើនេះ កម្លាំងជំនាញបានរៀបចំឯកសារកសាងសុំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕