ក្រុងព្រះសីហនុ៖ នៅវេលាម៉ោងជាង០៩ព្រឹកថ្ងៃ ទី០៤.១១.២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តកុងតឺន័រមួយគ្រឿង បុកប៉ះគ្នាជាមួយនិងរថយន្តTacoma មួយគ្រឿងទៀត បណ្តាលអោយមានបុរសម្នាក់រងរបួស នៅលើវិថីផែ ចំណុច កែងរ៉ារថភ្លើង ស្ថិតក្នុង ភូម៣ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។