កំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្ស៥នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារបុរសម្នាក់ បានយកប្រេងចាក់ដុតសម្លាប់ស្រមោល បណ្តាលឲ្យឆាបឆេះដល់កំណាត់ ភ្លាមៗនោះក៏បានគ្រវែងខ្ទាតទៅប៉ះលើជនរងគ្រោះ ដែលកំពុងដើរនៅក្បែរនោះតែម្តង ។
ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៧ និង២០នាទី នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ករណីភ្លើងនេះ មិនបណ្តាលឆាបឆេះបំផ្លាញខូចខាតទ្រព្យសម្បត្តិអ្វីទេ ។ បន្ទាប់ពីកើតហេតុភ្លាមៗ ជនររងគ្រោះទាំង៥នាក់ ត្រូវបានយកទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រៃគ្រី ៕