កណ្ដាល៖ ដោយសារការប្រច័ណ្ឌ បុរសម្នាក់រងរបួសយ៉ាងដំណំ ដោយសារជនដៃដល់ យកកាំបិតប៉័ងតោកាប់ក្បាលចំនួន ២កាំបិត ព្រោះខណៈដែលបុរសរងគ្រោះ.ព្រោះផឹកស៊ីជាមួយប្រពន្ធជនដៃដល់ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០ នឹង៣០នាទី ចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ បែន ពិសី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឺ សុខលី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនដៃដល់និងជនរងគ្រោះមានទីលំនៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ ដងដែកចំនួនមួយ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផ្ទះម្ដាយខ្លួន ដើម្បីទៅមើលម្ដាយឈឺ។ លុះដល់ម៉ោងកើតហេតុ.ជនសង្ស័យបានឃើញជនរងគ្រោះ អង្គុយផឹកស្រាលបៀជាមួយប្រពន្ធខ្លួន និងបងប្អូននៅលើគ្រែក្រោយផ្ទះ ម្ដាយជនដៃដល់ដោយជនសង្ស័យ បានប្រច័ណ្ឌប្រពន្ធជាមួយនឹងជនរងគ្រោះ.ក៏ដើរទៅដេញជនរងគ្រោះចេញមិនឲ្យផឹកស្រាបៀកន្លែងនោះទេ តែជនរងគ្រោះមិនព្រមចេញ ទើបជនសង្ស័យយកកាំបិតប៉័ងតោទុកលើគ្រែនោះក៏កាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតតែម្ដង បណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលយ៉ាងដំណំ ។
ក្រោយពីមានហេតុការណ៍កើតឡើង កម្លាំងនគរបាលជំនាញស្រុកអង្គស្នួល បានឃាត់ខ្លួនជនដៃដល់ រួចយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកជន រងគ្រោះ ត្រូវបានសាច់ញាតិយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕