សៀមរាប៖ នៅថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្លក្រាម បានចុះបង្ក្រាបពីរបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើដងផ្លូវស្ថិតនៅភូមិតាវៀន សង្កាត់ស្ល ក្រាម ក្រុង/ខេត្តសៀមរាប នៅថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៤ នឹង០០នាទី ទាបភ្លឺ ឃាត់ខ្លួនជនសង្ស័យម្នាក់។
ជនសង្ស័យឈ្មោះ សាត សែម ភេទប្រុស ឆ្នាំកំណើត២០០៣ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមានៈ ម្សៅមេតំហ្វេតាមីនចំនួន ០៣កញ្ចប់ ស្មើនិងទំងន់ ០,៦ក្រាម(ទាំងសំបក) និងទូរស័ព្ទដៃចំនួន ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕