សៀមរាប៖ នៅថ្ងៃ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង បានសហការជាមួយកម្លាំងចម្រុះ នៃគណ:បញ្ជាការឯកភាពស្រុកជីក្រែង ដឹកនាំដោយ លោកលី ម៉ាប់ ប្រធានការិយាល័យកសិកម្មស្រុកជីក្រែង ដែលមានកម្លាំងចុះប្រតិបត្តិការសរុបចំនួន ០៧នាក់ និងមធ្យោបាយកាណូតចំនួន ០១គ្រឿង បានចុះបង្រ្កាបបទល្មើសនេសាទ នៅចំនុច អូរកាន់កាប់ ភូមិសាស្ត្រ ឃុំស្ពានត្នោត ស្រុកជីក្រែង។

ក្នុងប្រតិបត្តិការនេះ លទ្ធផលដែលសមត្ថកិច្ចចម្រុះបង្រ្កាបបាន និងកម្ទេចចោលនៅនឹងកន្លែង រួមមាន : ចាប់យកក្បាលបរចំនួន ១២គ្រឿង  របាំងសាច់អ៊ួនប្រវែង៣៥០ម៉ែត្រ របាំងស្បៃមុងចំនួន ២០០ម៉ែត្រ ចំរឹងឈើចំនួន ៣៣០ដើម ព្រលែងកូនត្រីចម្រុះចំនួន ៣៥គីឡូក្រាម ៕