(ព្រះសីហនុ)៖ នៅយប់ថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់  ចុះត្រួតពិនិត្យសន្តិសុខតាមផ្លូវជាតិលេខ៤  ក្នុងភូមិសាស្ត្រស្រុកព្រៃនប់ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា រកឃើញទូរស័ព្ទដៃចំនួន ០៣កេស ស្មើនឹង ៩៩៧គ្រឿង ពីរថយន្តម៉ាកហៃឡេនឌឺ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ ២AG ១៦១៥ ដែលពាក់ពន្ធ័នឹងសង្សយ័ថាគ្មានឯកសារពន្ធ។

ករណីនេះ សមត្ថកិច្ចបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីប្រគល់ជូន មន្ត្រីគយចាត់ចែងបន្តតាមនិតិវិធី ៕