ក្រចេះ​ ៖​ នៅ​ថ្ងៃ​ពុធ​ ទី​០៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​១៨ ​និង​៤០​នាទី​ ​មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​តូប​លក់​អីវ៉ាន់​មួយ​កន្លែង​ នៅ​ត្រង់​ចំណុច​ ភូមិ​ជ្រោយ​ថ្ម​ក្រោម​ ឃុំ​ឆ្លូង​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ដោយសារ​ទុ​ស្សេ​ខ្សែភ្លើង​ ។​

​ម្ចាស់ផ្ទះ​ឈ្មោះ​ ឪ​ម​ កុយ​ ភេទ​ប្រុស​ អាយុ ​៦០​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ឃុំ​ ស្រុក​ខាងលើ​ ។​ ​សម្ភារ​:​ខូចខាត​ដូច​មាន​ ៖​ តូប​ទំហំ​ ៥.៥​គុណ​ ៩​ម៉ែត្រ​ ឆេះ​អស់ទាំង​ស្រុង​ ,​ ទូទឹកកក​ ១​គ្រឿង​ និង​អីវ៉ាន់​ចាប់ហួយ​មួយ​ចំនួន​ ។​ សរុប​ការ​ខូចខាត​ គិត​ជា​ទឹកប្រាក់​ ចំនួន​ ១៥០០០​ដុល្លារ​ ។​

​ករណី​នេះ​ កម្លាំង​ជំនាញ​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆ្លូង​ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឆ្លូង​ និង​ប្រជា​ការពារ​ និង​កងរាជអាវុធហត្ថ​ស្រុក​ ចុះ​ជួយ​ពន្លត់អគ្គីភ័យ​ដល់​កន្លែង​កើតហេតុ​ និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២​គ្រឿង​ ទើប​អាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង​ ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ និង​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​ ៕