កំពង់ចាម៖ កាលពីថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២ នឹង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាមភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកកំពង់សៀម ដឹកនាំដោយ លោក វរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណីបើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងដាក់ប្រាក់)នៅចំណុចភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ០៤នាក់១-ឈ្មោះ ប្រុស សុខលាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម, ២-ឈ្មោះ ប៉ិច ខ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ៣-ឈ្មោះ ងាវ ភា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាម៉ឹង ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង៤-ឈ្មោះ ពុធ ធារៈ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែវាល  ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

ដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូចំនួន០៦គ្រឿង,២.មាន់ងាប់ចំនួន០១ក្បាល។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបាននាមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរនិងកសាងសំណុំរឿង តាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕