​(ភ្នំពេញ) សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ពាក់ព័ន្ធ​ករណី​ រក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ២​ករណី​ផ្សេង​គ្នា​ ។​

-​ករណី​ទី​១​ ៖​ នៅ​វេលា​ម៉ោង​០១ ​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​និរោធ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ០១​នាក់​ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​ ភូមិ​តា​ងៅ​ សង្កាត់​និរោធ​ ពាក់ព័ន្ធ​ករណី​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ឈ្មោះ​ អ៊ិ​ន​ រតនា​ ភេទ​ប្រុស​ អាយុ ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​តា​ងៅ​ សង្កាត់​និរោធ​ ។​  លទ្ធផល​ធ្វើតេស្ត​ទឹកនោម​បង្ហាញ​ថា​វិជ្ជមាន​ (​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

-​ករណី​ទី​២​ ៖​ នៅ​ថ្ងៃ ​ទី​០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២៣​ និង​៥០​នាទី​ កម្លាំង​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាល​ស្បូវ​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ០១​នាក់​ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​ ភូមិ​វាល​ស្បូវ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ពាក់ព័ន្ធ​ករណី​ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​ឈ្មោះ ​ឃី​ ពៅ​ ភេទ​ប្រុស​ អាយុ ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​ភូមិ​វាល​ស្បូវ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារ​អំពៅ​ ។

​ វត្ថុ​តាង​ដកហូត​ ៖​ -​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ (​សង្ស័យ​គ្រឿងញៀន​)​ ០១​កញ្ចប់​ និង​ម៉ូតូ​ ០១​គ្រឿង​ម៉ាក​ Suzuki​ Nex​ ពណ៌​ស​ ស្លាក​លេខ​ ភ្នំពេញ​ 1DG-5514​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕