បាត់ដំបង៖នៅថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ អនុវត្តតាមប្រសាសន៍ដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមមតិណែនាំរបស់ លោក ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងទទួលផែនជំនាញ លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំការបង្រ្កាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយក្នុងនោះបានឃាត់ខ្លួនជនសង័្សយចំនួន០១នាក់គឺ៖ ជនសង្ស័យឈ្មោះ ផន ដានី ហៅម៉ុច ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
-ដកហូរវត្តុតាងបានរួមមាន៖ គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICE ចំនួន ០៣ថង់ ទម្ងន់៨,៣៨ក្រាម និង ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារៈសម្រាប់ប្រេីប្រាស់គ្រឿញៀនមួយចំនួន។
នៅពេលនេះ ការិយាល័យជំនាញបានរៀបចំបញ្ជូនជនសង័្សយនិងវត្ថុតាង ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដេីម្បីចាត់ការបន្តតាមនីតិវិធី៕