ឃាត់ជនសង្ស័យ ៤នាក់ ករណីជួញដូរ និងប្រើប្រាស់ នូវសារធាតុញៀន នៅរាជធានីភ្នំពេញ

562

(ភ្នំពេញ) នៅថ្ងៃ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាល ខណ្ខមានជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី២  បានល្បាតត្រួតពិនិត្យ តាមបណ្ដាយផ្លូវព្រះមុនីរ៉េត លុះដល់មុខវត្តនន្ទមុនី ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ក៍បានឃាត់ជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាក់វ៉េវ ពណ៍ខ្មៅ ក៏ឆែកត្រួតពិនិត្យរកឃើញ ក្រាមសថ្លាចំនួន ១០កញ្ចាប់ ថង់តូច និង ០១កញ្ចាប់ ថង់ធំ លាក់ទុកនៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ។

ជនសង្ស័យក៏បានសារភាពថា យកថ្នាំញៀនទាំងអស់នេះទៅឲ្យឈ្មោះ សុខ លីន ហើយភ្លាមៗ នោះជនសង្ស័យសុខ លីន ក៏បានដើរចេញមកពីក្នុងវត្ត សមត្ថកិច្ចក៍បានឃាត់ខ្លួន យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្ដង។

ក្រោយពីសាកសួរ​ និងចម្លើយសារភាព កម្លាំងជំនាញបានបន្តទៅឆែកឆេរនៅបន្ទប់ជួល លេខ១៦ ផ្លូវលំ ភូមិដំណាក់ធំ១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ជាបន្ទប់ជួលរបស់ឈ្មោះ សុខ លីន និង ឈ្មោះ ហុង បូរី ក៍បានត្រួតពិនិត្យឃើញក្រាមសរថ្លាចំនួន ០៩កញ្ចាប់ ថង់ធំ បន្ថែមទៀត។

ជនសង្ស័យដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនរួមមាន៖ ឈ្មោះ សុខ លីន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ។ ឈ្មោះ ហុង បូរី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១៦ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។ ឈ្មោះ វ៉ាន់ ធី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុនរបរមិនពិត ប្រាកដស្នាក់នៅវត្តនន្ទមុនី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ។ ឈ្មោះ ហ៊ិន សុបិន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុនរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨០៧ ផ្លូវ លំ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ខមានជ័យ ភ្នំពេញ ។

ក្រោយពីឃាត់ខ្លួនជនសង័្សយខាងលើ កម្លាំងជំនាញបានដកហូតវត្ថុតាង និងសម្ភារៈរួមមាន៖ ក្រាមពណ៌សរថ្លារចំនួន ២០កញ្ចាប់ (១០ថង់ធំ) (១០ថង់តូច), ជញ្ជីងអេឡិចត្រូនិច០១, សំបកថង់ពណ៌លឿង០១, កូនថង់ប្លាស្ទិចមួយចំនួន, ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន០២គ្រឿង, ម៉ូតូ០១គ្រឿងម៉ាកវ៉េវ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BC 1241។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕