ស្រាបៀរ Kloud បានសម្ភោធជាផ្លូវការ និងអបអរសាទរគម្រប់ខួប២ឆ្នាំ ក្នុងការនាំចូលមកកាន់ទីផ្សារកម្ពុជា

1442

(ភ្នំពេញ)៖ ជាកិត្តិយសដ៏ឧត្តមចំពោះក្រុមហ៊ុន Da Houg Heng Enterprise Ltd. និងក្រុមហ៊ុនភេសជ្ជៈ Lotte ដែលជាដៃគូរសហការថ្មី ដោយបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នូវការដាក់សម្ភោធជាផ្លូវការ និងគម្រប់ខួប២ឆ្នាំ ស្រាបៀរ Kloud ដែលជាស្រាបៀរលំដាប់ថ្នាក់លេខ១ ពីប្រទេសកូរ៉េ ស្តង់ដាអន្តរជាតិនៅលើទីផ្សារកម្ពុជា ។

ក្នុងពិធីសម្ពោធជាផ្លូវការនេះដែរ លោក ហា យ៉ុងយីអន (Mr. Ha Yongyeon) នាយកចែកចាយអន្តរជាតិ នៃភេសជ្ជៈ លតទេ (Lotte) បានឲ្យដឹងថា៖ស្រាបៀរ Kloud ត្រូវបានចម្រាញ់ចេញពីស្រូវសាលី និងផ្កាហបសុទ្ឋ ១០០% ពោរពេញទៅដោយពពុះដ៏ស្រទន់ និងងាយស្រួលក្រេបនៅរស់ជាតិដ៏ឆ្ងុយឆ្ងាញ់ ។ លោកបញ្ជាក់បន្ថែមថា៖ ស្រាបៀរ Kloud ត្រូវបានទទួលស្គាល់គុណភាពខ្ពស់ជាអន្តរជាតិ ដោយផ្អែកលើកត្តាធំៗចំនួន៣៖

ទី១. វាជារូបមន្តការផលិតស្រាបៀរដ៏ពិសេសគ្មានពីរ នៅកូរ៉េ ទទួលស្គាល់គុណភាពខ្ពស់ជាអន្តរជាតិ

ទី២. យើងខ្ញុំជ្រើសរើសយកវត្ថុធាតុដើមដ៏ល្អបំផុត ស្រូវសាលី និងផ្កាហបពីអ៊ឺរ៉ុប មេតមបេរ ពីអាឡឺម៉ង់ ដើម្បីផលិត។

ទី៣. បច្ចេកវិទ្យាដ៏ទំនើបដោយចម្រាញ់យកជាតិស្រវឹងត្រឹមតែ 5% គត់ ដោយមិនលាយទឹកដែលគេទទួលស្គាល់ជាសុទ្ឋ ១០០% ខុសពីស្រាបៀរដទៃ។ លោក ដេវីតវ៉ាយ (Mr. David Y) បានឡើងបង្ហាញចំណាប់អារម្មណ៍ថា៖ ស្រាបៀរ Kloud ត្រូវបានចម្រាញ់ចេញពីវត្ថុធាតុដើមដ៏ល្អឥតខ្ចោះ ពពុះដ៏ស្រទន់មានពណ៍លឿងមាសទុំ ទឹកខាប់ល្អ លាយឡំនិងក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់នៃផ្កាហប និងស្រូវសាលី ១០០ % មានការត្រួតពិនិត្យគុណភាពយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបំផុត មុននិងនាំចេញពីរោងចក្រដាក់ចូលក្នុងទីផ្សារ ទាំងក្នុងនិងក្រៅប្រទេស។

ជាចុងក្រោយលោកសូមថ្លែងអំណរគុណដល់ភ្ញៀវទាំងអស់ដែលបានមកចូលរួមក្នុងពិធីសម្ពោធជាផ្លូវការ និងគម្រប់ខួប២ឆ្នាំ ស្រាបៀរ Kloud ក្នុងថ្ងៃដ៏ពិសេសនេះយ៉ាងសប្បាយរីករាយ ហើយលោកអ្នកប្រាកដជាទទួលស្គាល់នូវរសជាតស្រាបៀរគុណភាពលំដាប់លេខ១ ពីប្រទេសកូរ៉េ ដែលបានទទួលស្គាល់ជាអន្តរជាតិ។ សូមបញ្ជាក់ថា៖ស្រាបៀរ Kloud បាននាំចូលមកទីផ្សារកម្ពុជាអស់រយៈពេល ២ឆ្នាំហើយ ដោយសារតែមានការទទួលស្គាល់នូវគុណភាពខ្ពស់ បច្ចុប្បន្នស្រាបៀរ Kloud បាននិងកំពុងមានចលនាលើទីផ្សារកម្ពុជាគ្រប់ខេត្ត និងក្រុង គ្រប់ទីកន្លែង ធ្វើឲ្យការពេញនិយមកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់៕