បន្ទាយមានជ័យ៖ នៅថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ពលរដ្ឋប្រមាណ១០០នាក់ តំណាងឲ្យពលរដ្ឋ១០៨គ្រួសារ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដំរៀបកង់ឡានប្រមាណ ៥០កង់ ត្រៀមដុតបិទផ្លូវ ប្រឆាំងនិងការអនុវត្តសាលក្រមរបស់តុលាខេត្តបន្ទាយមានជ័យ ធ្វើឡើងស្ទើតែពេញមួយថ្ងៃ ។

ប្រជាពលរដ្ឋដែលតវ៉ានេះបានស្រែកថា មូលហេតុដែលនាំឲ្យមានការតវ៉ានេះ ដោយសារភាគីម្ខាង មានទំនាស់ដីធ្លីរាំរ៉ៃជាមួយប្រជាពលរដ្ឋចំនួន ១០៨គ្រួសារ បានក្តីក្តាំងគ្នាមានរយៈពេលជិត២០ឆ្នាំមកហើយ ប៉ុន្តែការអនុវត្តសាលក្រមរបស់តុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះបែរជាអនុវត្តសាលក្រមចោះយកតែមួយគ្រួសារ នៅក្នុងចំណោមពលរដ្ឋ ១០៨ គ្រួសារទៅវិញ។

ពួកគាត់បន្ថែមថា ការអនុវត្តសាលក្រមចោះយកតែមួយគ្រួសារ ដោយភាគីម្ខាងទៀតប្តឹង ១០៨ គ្រួសារមិនឈ្នះ  ទើបប្តឹងចោះៗម្តងមួយៗដើម្បីបំបាក់ស្មារតីសាមគ្គីរបស់ពួកគាត់។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ការអនុវត្តសាលក្រមនេះ ត្រូវបានរំសាយវិញហើយប្រាប់ថា និងអនុវត្តនៅពេលក្រោយ តែមិនប្រាប់ពេលវេលា និងមូលហេតុដែលរំសាយឡើយ៕