ព្រះវិហារ៖ កាលពីថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ លើអនីតិជនអាយុក្រោម ១៥ឆ្នាំ ស្ថិតនៅភូមិជីអោក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។

ជនងគ្រោះឈ្មោះ អន សុផៃ អាយុ ១៣ឆ្នាំ មុខរបរកសិករ។ ជនសង្ស័យឈ្មោះ ប៊ុត កុសល់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ។  អ្នកទាំងពីររស់នៅភូមិ ឃុំ កើតហេតុខាងលើ។ ហើយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ ៕