(ព្រះសីហនុ) ៖ នៅព្រឹកថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ ២០២០ នេះរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីអបអរខួបអនុស្សាវរីយ៍លើកទី 67 បុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០២០) ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា ខេត្ត និងមានការនិមន្ដចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ពិធីនេះប្រព្រឹត្តឡើងនៅវេទិកាបុណ្យជាតិ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី ឆ្នាំដដែល។

នាឱកាសនេះ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ០៩ វិច្ឆិកា គឺជាទិវាប្រវត្តិសាស្រ្តប្រពៃថ្លៃថ្លាឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អធិបតេយ្យភាពពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គ ឧត្តម របស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និង មហា បុរសរដ្ឋដ៏ឆ្នើម ដែលបានបូជា ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិកម្ពុជាពីអាណានិគមនិយមបារាំង ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបន្ដថាក្រោមស្នាព្រហស្ថ និងគំរូវីរៈភាពដ៏ឧត្តុងឧត្តម ព្រះបញ្ញាញាណដ៏ឈ្លាសវៃ  របស់ព្រះករុណាជាអង្គម្ចាស់ជីវិតតំកល់លើត្បូង ពិសេសព្រះរាជបូនី យកិច្ចដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ ធ្វើឱ្យមាតុភូមិកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង និងបានប្រគល់ឯករាជ្យមកឱ្យកម្ពុជាវិញ ប៉ុន្តែកម្លាំងបរទេសមួយចំនួននៅតែទន្ទ្រាន រាតត្បាតផ្ទៃក្នុង ប្រទេសនៅឡើយ។

ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្មក្នុងប្រតិបត្តិ ការសាមគ្គី ដេញកំចាត់ពួកខ្មាំង សត្រូវ ជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។ មិទ្ទិញរំលឹកឡើ វិញនូវមាទនភាពជាតិ ដ៏ឧត្តុងឧត្តម នៃខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាឯករាជ្យជាតិ របស់យើងក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលកាលទី៤  របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់ដ៍ត្រជាក់ រប ស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រព្រមទាំង លើកកម្ពស់គោលនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរស់នៅក្នុងភាពសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញ” ជាតិ សាសនា ព្រះមហាក្សត្រ ” ។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ហ៊ីម ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័តខ្ពស់ ចំពោះជំងឺកូវីដ-១៩ ដោយផ្លាស់ប្ដូរទំលាប់ ពាក់ម៉ាស លាងសំអាតដៃជាមួយសាប៊ូ ជែល អាល់កុល រក្សាគគម្លាតសុវត្ថិភាព ស្រប តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្មានការចម្លងជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខេមរភូមិន្ទ ដែលទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ពនិងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ និងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារឯករាជ្យរបស់ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះបិតាឯក រាជ្យជាតិ បូរណភាព ទឹកដី និង ឯ ក ភា ព ជា តិ ខ្មែ រព្រះបរមរតនកោដ្ឋ ។ ជារៀងរាល់ឆ្នាំកងយោធពលខេមរភូមិន្ទ្ទ ប្រារព្ធពិធីនេះឡើង ដើម្បីរម្លឹ កនូវ ប្រវ ត្តិ ស្នា ដៃ គំ រូវីរៈភាព ដ៏អង់អាចក្លាហានហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារី កម្ពុ ជា ក្នុងបុព្វហេតុតស៊ូ ប្រយុទ្ធប្រឆាំងសត្រូវឈ្លាន ពានគ្រប់សម័យកាល ដើម្បី ដណ្តើ ម ឯ ក រា ជ្យ ជូ ន ជាតិ មាតុភូមិ ៕