(ត្បូងឃ្មុំ) ៖ កាលពីវេលាម៉ោង ៨និង៤០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោល គីឡូម៉ែត្រលេខ ៣៥-៣៦ ស្ថិតក្នុងភូមិស្វាយកាំបិត ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។  រថយន្តម៉ាកហុីយ៉ាន់ដាយពាក់ស្លាកលេខក្រចេះ 3A-0892 និងរថយន្តសង្គ្រោះមន្ទីរពេទ្យពាក់ស្លាកលេខ រដ្ឋ១២- 2-0938  ។ រថយន្តម៉ាកហុីយ៉ាន់ដាយបើកបរពីត្បូងទៅជើង (ពីត្បូងឃ្មុំទៅក្រចេះ)  ឯរថយន្តសង្គ្រោះបើកបរពីជើងទៅត្បូង (ពីខេត្តរតនគិរីទៅខេត្តត្បូងឃ្មុំ) ។

ពិតជារន្ធត់ខ្លាំងណាស់ ទៅលើអ្នកដំណើ រដែលកើតគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តយីឌុប ក្នុងទិសដៅបញ្ច្រាសគ្នា បង្កឲ្យមានមនុស្ស ស្លាប់ និងរបួសជាច្រើននាក់ដែលគេដឹងថា មានតៃកុងរថយន្ត របួសស្រាល  ,គ្រូពេទ្យស្រីម្នាក់ របួសធ្ងន់បាក់ភ្លៅម្ខាង , អ្នកកំដរអ្នកជំងឺ២នាក់ របួសធ្ងន់  និងអ្នកជំងឺបានស្លាប់ ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង  គេឃើញនៅក្នុងរថយន្តសង្គ្រោះបន្ទាន់មានមនុស្ស ចំនួន ៦នាក់រួមមាន  ៖

១- ឈ្មោះ អ៊ន ប៊ុនឡេង អាយុ ៥២ឆ្នាំរស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ជាតៃកុងឡានពេទ្យ ( គ្មានរបួស)។

២-ឈ្មោះ ម៉ូក ដា ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (ស្លាប់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ)។

៣- ឈ្មោះ ម៉ៅ សុភី ភេទស្រី អាយុ ៣៧ឆ្នាំ ( អ្នកគ្រូពេទ្យខេត្តរតនគិរី) (របួសធ្ងន់)។

៤- ឈ្មោះ ដា ឧត្តម ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។

៥- ឈ្មោះ ញឹប មុំ ភេទស្រី អាយុ ៤៥ឆ្នាំ នៅខេត្តរតនគិរី (របួសធ្ងន់)។

៦- ឈ្មោះ ញេប ធីម ភេទស្រី អាយុ ៣៥ឆ្នាំ នៅភូមិដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ( របួសស្រាល)។

ដោយឡែកអ្នកគ្រូពេទ្យ ត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនៅរាជ ធានីភ្នំពេញដើម្បីជួយសង្គ្រោះ  ឯអ្នកបើកបររថយន្តហីុយ៉ាន់ដាយ (ពុំស្គាល់អត្តសញ្ញាណ) ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ៕