បន្ទាយមានជ័យ៖ នៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ម៉ាស់ជាង១៧កេសធំដែលមន្ត្រី(ក.ប.ប)ឃាត់ធ្វើការត្រួតពិនិត្យបាកូដម៉ាស់ផលិតប្រទេសវៀតណាម គ្មានច្បាប់ ធ្វើការផាកវិន័យចំនួន ២០លានរៀល តាមទំហំទំនិញដែលទំលាក់ពិនិត្យ ។

លោក សាន វិជ្ជា សារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការ បានប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ នៅថ្ងៃទី ខែ ឆ្នាំដដែល មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តបានធ្វើការទំលាក់ទំនិញ ដែលឈ្មួញដាក់កេសម៉ាសបង្កប់ក្រោមទំនិញ រកឃើញកេសម៉ាសចំនួន ១៧កេស ដែលមានម៉ាស ៣ប្រភេទ មានម៉ាសក្រណាត់ច្រកថង់ ,ម៉ាស់ប្រអប់អត់បាកូដ និងម៉ាសប្រអប់មានបាកូដផលិតនៅប្រទេសវៀតណាម។

លោក សាន វិជ្ជាសារ៉វុធ បានបញ្ជាក់ថា៖ តាមសំដីម្ចាស់ម៉ាសគឺម៉ាសនេះ ត្រូវទិញពីវៀតណាមហើយដឹកចូលទៅលក់ នៅផ្សាររ៉ុងក្លឿប្រទេសថៃ ដោយលក់មិនដាច់ដឹកចេញមកវិញតាមច្រករបៀងណងចាន់ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ មន្ត្រីជំនាញសង្ស័យឃាត់ កាលពីយប់ថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥៨ ឋិតភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតឃើញថា គ្មានច្បាប់លិខិតអនុញ្ញាតពីក្រសួងជំនាញ ហើយមន្ត្រីសាខា(ក.ប.ប)ខេត្ត និងធ្វើការវិន័យតាមច្បាប់ជាទឹកប្រាក់ចំនួន ២០លានរៀល តាមទំហំទំនិញដែលគ្មានប្រភពច្បាស់លាស់។

 

លោកបញ្ជាក់បន្ថែមថា បើសិនយកទៅពិនិត្យឡាបូ បើរកឃើញថាទំនិញមិនប្រក្រតីមានហានីភ័យ ដល់អ្នកប្រើប្រាស់នោះ ម៉ាសទាំងនេះត្រូវតែដុតកំទិចចោល បើគ្មានទេ និងប្រគល់ជូនម្ចាស់វិញ អប់រំដល់ម្ចាស់ធ្វើការវិចខ្ចប់ឲ្យបានត្រឹមត្រូវ៕