(ព្រះសីហនុ) ៖ នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ ២០២០ ១៦:៤០នាទី មានករណីគ្រោះអគ្គិភ័យ បានឆាបឆេះរោងបាយ បណ្ដាលឲ្យឆេះទាំងស្រុង មានករណីអគ្គីភ័យបានកើតឡើងនៅចំណុចក្រោយ បុរីឡឺសិនដឹឡោតហ្គាដេន ផ្លូវអូរអារ៉េវ ស្ថិតក្នុងក្រុម១០ ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ បណ្តាលអោយឆេះរោងបាយ និងរោងស្នាក់នៅរបស់ជនជាតិចិន (ពុំស្គាល់អត្តសញ្ញាណម្ចាស់ទីតាំង) ។
*ខូចខាត ៖
– រោងបាយ និងរោងស្នាក់នៅ សង់ពីដែក ស័ង្កសី ទាំងស្រុង
– មូលហេតុ ៖ ឆ្លងចរន្ត អគ្គិសនី ចេញពីរោងបាយ ។
– ករណីនេះ មិនបណ្តាលអោយមានអ្នករងរបួសឡើយ ។
– គិតត្រឹមវេលាម៉ោង១៨:០០នាទី ថ្ងៃខែឆ្នាំដដែល ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្ត ចេញអន្តរាគមន៍សង្គ្រោះបាញ់ទឹកពន្លត់ សរុបចំនួន ០២គ្រឿង អស់ទឹក ០៣ឡាន។