(កំពង់ស្ពឺ )  ៖  នៅថ្ងៃអាទិត្យ ទី១៥  ខែវិច្ឆិកា  ឆ្នាំ ២០២០ វេលាម៉ោង០២ និង៣០នាទីយប់ មាននៅចំណុច ព្រៃប្រេងខ្យល់ ខាងលិចភូមិក្រាំងពុទ្ទ្រា ឃុំព្រះស្រែ ស្រុកឧដុង្គ មុខសញ្ញាសង្ស័យជាអ្នកប្រើប្រាស់  រក្សាទុក  ជួញដូរគ្រឿងញៀនខុសច្បាប់ ត្រូវបានកំលាំងអធិការដ្ឋាននគរបាល ស្រុកឧដុង្គបង្រ្កាប នៅក្នុងព្រៃប្រេ ង ខ្យល់ជាក់ស្តែង ឃាត់ខ្លួនបានជនសង្ស័យ ០៧នាក់

១.ឈ្មោះ អុិន រស្មី  ភេទប្រុស អាយុ ២៩ឆ្នាំ  ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល

២.ឈ្មោះ រតនៈ  សីហា  ហៅអួច ភេទប្រុស អាយុ ៣១ឆ្នាំ  នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ

៣.ឈ្មោះ ហៃ ដានី  ភេទស្រី  អាយុ ៣០ឆ្នាំ ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល

៤.ឈ្មោះ ហៃ ប៊ុនរ៉ុង  ភេទប្រុស អាយុ ១៨ឆ្នាំ ឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល

៥.ឈ្មោះ ហុង សំបូ ភេទប្រុស អាយុ ១៩ឆ្នាំ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល

៦.ឈ្មោះ ឆែម ស្រីវីន  ភេទស្រី អាយុ ២០ឆ្នាំ ឃុំដា ស្រុកមេមុត ខេត្តកំពង់ចាម

៧.ឈ្មោះ ហួត ស៉ីណា ភេទប្រុស អាយុ ១៨ឆ្នាំ  ឃុំផ្សារដែកក្រោម ស្រុកពញាឮ ខេត្តកណ្តាល ។

ដោយបានគោលការណ៍ណែនាំពី លោក ឧត្ដមសេនីយ៍ទោ  សម  សាមួន  ស្នងការនគរបាល ខេត្ដកំពង់ស្ពឺ  លោក វរសេនីយ៍ឯក  ខឹម  សា ម៉ុន  អធិការនគរបាលស្រុកឧដុង្គ  ដឹកនាំដោយមានកិច្ចសហការ ពីអាជ្ញាធរមូលដ្ឋាន  បន្ដឆែកឆេរ  រុករកឃើញម្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ២៣ កញ្ចប់ ក្នុងនោះម្សៅច្រកស្បោង ចំនួន០៩ កញ្ចប់ធំ ម្សៅច្រកស្បោង ចំនួន ០១មធ្យម  និងម្សៅច្រកស្បោង ចំនួន ១៣តូច និងថ្នាំប្រភេទគ្រាប់  WY ចំនួន២៧គ្រាប់ ជញ្ជីងថ្លឹង អេឡិច ត្រូនិក ចំនួន ០១គ្រឿង ទូរស័ព្ទដៃប្រភេទចំ រុះ  ចំនួន ០៣គ្រឿង លុយរៀល  ៥៥៥,៥០០  រៀល  លុយដុល្លា ៦១ដុល្លារ  លុយបាត ២០,០ ០ ០ បាត លុយដុង ១០,០០០ដុង  ម៉ូតូចំនួន ០៤គ្រឿ ង កាំភ្លើងកែឆ្នៃប្រើខ្យល់ ចំនួន១ដើម និងឧបករណ៍ កែច្នៃ សំរាប់ប្រើប្រាស់ គ្រឿ ងញៀនមួយចំនួនទៀត។

ពាក់ព័ន្ធករណីខាងលើជំនាញ បានកំពុងសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅអយ្យការ ដើម្បីចាត់ការតាមនិតិវិធី ។