( ភ្នំពេញ) ៖ នៅថ្ងៃ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ បុរីភ្នំពេញថ្មី ចំណុចផ្ទះលក់ថ្នាំពេទ្យ ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ ។

ជនរងគ្រោះ មានឈ្មោះ ង៉ែត ហ៊ុន ភេទស្រី អាយុ ៤៩ឆ្នាំ មុខរបរ ចុងភៅធ្វើម្ហូប ឲ្យជនជាតិចិន ស្នាក់នៅក្នុងបុរីពិភពថ្មី មានស្រុកកំណើត ស្រុកកំពង់ត្រាចខេត្តកំពត ។

មុនពេលកើតហេតុនេះ រូបគា់តបានដើរចេញពី ទិញមីផ្ទះលក់ចាប់ហួយមួយកន្លែង ពីកើតទៅលិចទៅបុរីវិញ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ លេចជនសង្ស័យម្នាក់ ជិះម៉ូតូឌ្រីម សង់២០២០ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1Y 5188  បានជិះមកពីកើតទៅលិចមកពីក្រោយ បានធ្វើ សកម្មភាព ឆក់ខ្សែក ទំម្ងន់ ៥ជី បានសម្រេច ហើយព្យាយាមជិះរត់គេចខ្លួនត្រូវជនរងគ្រោះ ស្រែកថាចោរៗ ប្រជាពរដ្ឋកំពុងបើកកង់បីឥណ្ឌា ឃើញហេតុការណ៍ បានគៀរឲ្យដួលព័ទ្ធចាប់បានស្វាគមន៍ឡើងចាស់ដៃរួច ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធី   ៕