(ភ្នំពេញ) ÷កាលពី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥  ចមុខក្រុមហ៊ុន ក្រឡុកស៊ីម៉ង់ត៏ យីហោស៊ីអិកស៏ឌី អ៊ីនដាសស្ទ្រី ឯ.កក្នុងភូមិក្រួសសង្ក ក្នុងភូមិក្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ បុរសជាថៅកែសិប្បកម្មផលិតទឹកសុទ្ធម្នាក់ បែកក្បាលស្លាប់ភ្លាមៗ នៅមុខរោងចក្រក្រឡុកស៊ីម៉ង់ត៏ ក្រោយរថយន្តបើកបញ្ច្រាសផ្លូវបុកជាមួយម៉ូតូរបស់គាត់។

ជនរងគ្រោះឈ្មោះ សួន ចាន់សុខ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរថៅកែសិប្បកម្មផលិតទឹកសុទ្ធ ស្នាក់នៅភូមិកើតហេតុខាងលើ ជិះម៉ូតូម៉ាកស្មាសវី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO 3298។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជនរងគ្រោះខាងលើ បានជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកបញ្ច្រាស់ផ្លូវពីត្បូងទៅជើង ក៏បានបុកគ្នាបណ្តាលឲ្យដួលកិនបែកខួរស្លាប់ ភ្លាមៗនោះ តៃកុងរថយន្តបង្កបានបើករថយន្តចូលក្នុងបរិវេណក្រុមហ៊ុន រួចចុះពីថយន្តគេចខ្លួនបាត់ស្រមោល។ ក្នុងករណីនេះតាមប្រជាពលរដ្ឋដឹងថា តៃកុងថយន្តបង្កត្រូវបានសមត្ថកច្ចកំណត់មុខសញ្ញបានហើយ។

សពត្រូវបានអ្នកភូមិនិងសាច់ញាតិជនរងគ្រោះ ដឹកតាមរ៉ឺម៉កយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចរក្សាទុក បណ្តោះអាសន្នមុនប្រគល់ចាត់ការតាមច្បាប់៕