Home 2020 August

Monthly Archives: August 2020

ចាប់បានចោរស្រីវ័យក្មេងម្នាក់ ជំនាញខាងឆក់នៅក្រុងតាខ្មៅ

(កណ្តាល) ៖ យុវតីម្នាក់ចំណោមបក្ខពួក២នាក់​ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមផ្លូវបានសម្រេច ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួននាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅចំណុចតាមផ្លូវលេខ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នាំមកចាត់ការតាមផ្លូវច្បាប់។ ប៉ូលិសនិយាយថា យុវតីសង្ស័យឈ្មោះ ជួន ចន្ទ័បូរមី ភេទស្រី ជនជាតិខ្មែរ អាយុ១៨ឆ្នាំ នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ដកហូតម៉ូតូ១គ្រឿងម៉ាកHonda...

គួរឱ្យអាសូរ! ប្តីប្រពន្ធ១គូ ជិះរុឺម៉កម៉ូតូត្រូវរថយន្ត LEXUS  បុកពីក្រោយបណ្តាលឱ្យស្លាប់ភ្លាមៗ

 (បន្ទាយមានជ័យ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តស៊េរីទំនើប ម៉ាក Lexus NX 200t បានបើកបុកម៉ូតូរ៉ឺម៉កកង់បី ១គ្រឿង ពីក្រោយជិះពីរនាក់ប្តីប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអណោចអាធ័ម នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើករថយន្តគេចខ្លួនបាត់ស្រមោល នៅវេលាម៉ោង២ ទាបភ្លឺឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៣-៣៧៤ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នគរបាលស្រុកអូរជ្រៅបានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យឱ្យដឹងថា...

ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០១ នាក់ និងជាសះស្បើយចំនួន០១នាក់….!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន០១នាក់ លើបុរសជនជាតិបារាំង។

ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ នៅស្រុកចិត្តបុរី ខេត្តក្រចេះ

 (ក្រចេះ)៖ កម្លាំងនគរបាលក្រុងក្រចេះ ខេត្តក្រចេះ បានសហការជាមួយនគរបាលស្រុកចិត្របុរី និងកម្លាំងជំនាញព្រហ្មទណ្ឌ ខេត្តក្រោមបញ្ជាលោកឧត្ដមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត នាល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ នៅចំណុចរមណីយដ្ឋានថ្មបាំង ស្ថិតនៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរីខេត្តក្រចេះ។ យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ដៀង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ...

ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពី ការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីណែនាំ ស្តីពីការការពារការចម្លងវីរុសកូវីដ-១៩ និងការពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

តូបលក់ដូរ៣៣តូបក្នុងផ្សារណាត់ ខេត្តបាត់ដំបង ឆេះអស់ទាំងស្រុង

(បាត់ដំបង)៖ តូបលក់ដូរនៅផ្សារណាត់ ខេត្តបាត់ដំបង ចំនួន៣៣តូប ក្នុងចំណោម ៣៣៥តូប ត្រូវអគ្គិភ័យលេបត្របាក់ទាំងស្រុងនាល្ងាចថ្ងៃទី៣០ ខែសីហាម្សិលមិញ ហើយនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមការងារជំនាញ ចុះជួបសំណេះសំណាល និងដោះស្រាយជូនអាជីវករផ្សារដែលរងគ្រោះ។ សូមបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ម្សិលមិញ ភ្លាមៗលោក...

ពលរដ្ឋរិះគន់មេភូមិស្ទឹងកំបុត និងប្រធានសហគមការពារបឹងធម្មជាតិថា ឲ្យតែបក្ខពួកខ្លួនកាយដីបាតបឹងទុកទឹកធ្វើស្រែ តែពលរដ្ឋផ្សេងកាយមិនបាន

បន្ទាយមានជ័យ៖ ពលរដ្ឋរិះគន់មេភូមិស្ទឹងកំបុត និងប្រធានសហគមការពារបឹងធម្មជាតិថា អ្នកដែលអាចកាយដីបាតបឹងទុកទឹកធ្វើស្រែបានមានតែលោកមេភូមិ និងបក្សពួកប្រធានសហគមប៉ុណ្ណោះ តែពលរដ្ឋផ្សេងកាយមិនបាន ដែលពលរដ្ឋរិះគន់នេះ​ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោក ជាតិ ធាត់ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ បានលើកឡើងថា អ្នកដែលអាចកាយដីស្តារបឹងបាន មានតែបក្ខពួក និងលោកមេភូមិស្ទឹងកំបុតប៉ុណ្ណោះ ឃើញថា ក្នុងភូមិមានបឹង៥ទៅ៦កន្លែង ត្រូវបានបក្ខពួក និងមេភូមិកាយបឹងយកទុកធ្វើស្រែ...

ជនដៃដល់សម្លាប់ម្ដាយបង្កើតខ្លួនឯង បម្រុងនិងចងករសម្លាប់ខ្លួន ត្រូវកម្លាំងនគរបាលចាប់ខ្លួន

    (ភ្នំពេញ)៖ ឃាតកសម្លាប់កាត់ក្បាលម្ដាយបង្កើតរបស់ខ្លួន នៅខណ្ឌពោធិ៍សែនជ័យ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅវេលាម៉ោងជិត១១ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពបានប៉ុន្មានម៉ោង។ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ត្រូវកម្លាំងជំនាញចាប់ខ្លួនបានហើយ ពេលកំពុងរត់គេចខ្លួន ហើយជនដៃដល់បម្រុងធ្វើសកម្មភាពចង.កសម្លាប់ខ្លួនឯងតាមក្រោយ។ ប្រតិបត្តិការនេះធ្វើឡើងដោយសហការរវាងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនគរបាលខណ្ឌពោធិ៍សែន និងកម្លាំងនគរបាលខណ្ឌសែនសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ...

ក្រុមចោរប្លន់ម៉ូតូយ៉ាងសកម្ម៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាទី និងរឹបអូសវត្ថុតាងមួយចំនួនធំ

 (កណ្តាល)៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកបាទី ខេត្តតាកែវ បង្ក្រាបបានក្រុមចោរប្លន់យ៉ាងសកម្មចំនួន៣នាក់ តែងតែធ្វើសកម្មភាពប្លន់ម៉ូតូ លួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តតាកែវ និងឆ្លងខេត្តផ្សេងទៀតផងដែរ។ ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២០ ក្នុងឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយបានរឹបអូសម៉ូតូ៦គ្រឿង និងវត្ថុតាងជាច្រើនទៀតផងដែរ ។ ក្នុងការបង្ក្រាបនេះ ដោយមានការចង្អុលបង្ហាញបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា...

ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង និងលោកជំទាវ ហ៊ុន ប៊ុនធឿន បាននាំយកថវិកា សុីម៉ង់តិ៍ និងអង្ករប្រគេនព្រះសង្ឈ គង់នៅវត្តកោះវាំងកែវអណ្តែត ស្រុកកោះធំ

ខេត្តកណ្តាលៈ ដើម្បីជាការចូលរួមចំណែកខាងពុទ្ធចក្រ និងអាណាចក្រឲ្យមានការរីកចម្រើនជាមួយ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន  និងលោកជំទាវ ហ៊ុន ប៊ុនធឿន ជាទីប្រឹក្សាផ្ទាល់ក្រសួងការបរទេស និងសហការអន្តរជាតិ និងលោក ឧកញ៉ា យន្ត ប៊ុនលី និងលោកជំទាវ ហៀវ លន...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x