Daily Archives: September 1, 2020

បុរសម្នាក់ត្រូវជាប់គុកជាលើកទី៦ ដោយសាររពឹសដៃយកដុំថ្ម ដើរគប់ជញ្ជាំង និងដំបូលផ្ទះរបស់គេបណ្តាលឱ្យខូចខាត

 (កណ្ដាល)៖ ជាប់គុកចំនួន៥ដង ហើយនៅតែមិនរាង បុរសម្នាក់ក្រោយពីចេញពីគុកនៅតែដើរអុកឡុកក្នុងភូមិ ដោយប្រើដុំថ្មគប់ជញ្ជាំង និងដំបូលផ្ទះ អ្នកក្រុងតាខ្មៅ ជារឿយៗ ដោយគ្មានកោតក្រែងខ្លាចនរណាម្នាក់សោះឡើយ ត្រូវបានលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បញ្ជាឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗក្រោយទទួល ពាក្យបណ្ដឹងជាបន្តបន្ទាប់។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ បើតាមលោកអធិការ យី វណ្ណដា បានប្រាប់ថា...

ព្យុះទីហ្វុងម៉ៃសាក់វាយប្រហារ ខេត្តអូគីណាវ៉ារបស់ជប៉ុន, មនុស្ស៤នាក់រងរបួស និងជើងហោះហើររាប់រយត្រូវលុបចោល

 (តូក្យូ)៖ មនុស្សយ៉ាងហោច ០៤នាក់ បានរងរបួសនៅក្នុងប្រទេសជប៉ុន ខណៈព្យុះទីហ្វុង ម៉ៃសាក់ (Maysak) កំពុងវាយប្រហារលើខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។ បើតាមទូរទស្សន៍ជប៉ុន NHK ព្យុះទីហ្វុង Maysak ក៏បានបង្ខំឱ្យជើងហោះហើរច្រើនជាង ២៤០ជើង ទាំងទៅនិងមកខេត្តអូគីណាវ៉ា ត្រូវលុបចោលផងដែរ ហើយផ្ទះយ៉ាងហោច​  ៣០,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់...

កងទ័ពជើងទឹកអាមេរិក ធ្វើតេស្តមីស៊ីល ដែលមានសមត្ថភាព អាចចនាវាកម្ទេចម្បាំងឲ្យលិចចូលសមុទ្រ

(ម៉ូស្គូ)៖ កងទ័ពជើងទឹកអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតមួយ ដោយប្រើប្រាស់មីស៊ីលប្រឆាំងនាវាចម្បាំង RGM-84 ហាភូន (RGM-84 Harpoon) បាញ់ពន្លិចអតីតនាវាចម្បាំង-ដឹកជញ្ជូនមួយគ្រឿង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០។ សមយុទ្ធយោធាខាងលើឈ្មោះ SINKEX បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែសីហា នៅឯតំបន់ឆ្នេរសមុទ្រនៃកោះហាវ៉ៃ។ បើតាមវីដេអូដែលបង្ហាញពីការធ្វើ សមយុទ្ធយោធានេះដែរ មីស៊ីល RGM-84...

សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានសហការជាមួយរដ្ឋបាលខ័ណ្ឌសែនសុខលើកទី២ បាញ់ថ្នាំបំភាយសម្លាប់មេរោគផ្ទះជួលកម្មករ

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ក្រុមការងារសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) ដឹកនាំដោយលោក សោម អូន និង លោក តិមា សោភា អភិបាលរងខណ្ឌសែនសុខ តំណាងលោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោកស្រីនាយករងរដ្ឋបាល លោកចៅសង្កាត់ លោកមេភូមិ មន្រ្ដីសាលាខណ្ឌ ក្រមការងារកសាងបក្សសហជីព ខ័ណ្ឌសែនសុខ...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x