Daily Archives: September 2, 2020

ខណ្ឌដូនពេញ ចាប់បាន១សំបុក ១៥នាក់ ខណ:កំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន

នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថានៅចំណុចម្តុំផ្សារកណ្តាល ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥ សង្កាត់ផ្សារកណ្តាលទី១ មានជនសង្ស៍យ ជាច្រើនអ្នកបានមកប្រមូលផ្តុំគ្នាដើម្បីប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងអធិការដ្ឋាន ផ្នែកជំនាញ ដោយមានការចង្អុលបង្ហាញពី លោកអធិការ បានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែង ករណី “ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន” ជាលទ្ធផលកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនៈ១៩នាក់ ស្រី០៣នាក់ ដែលបានពិនិត្យធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាក់ស្តែងរកឃើញ ជនសង្ស័យចំនួនៈ១៥នាក់ ស្រី០២នាក់...

លួចម៉ូតូគេគេចខ្លួនពីកណ្តាល រហូតដល់ព្រៃវែង ត្រូវសមត្ថកិច្ចចាប់បាន ខណៈកំពុងដោះ GPS

ក្រុងតាខ្មៅ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី មានករណីចោរលួចម៉ូតូ ១គ្រឿង បង្កការភ្ញាក់ផ្អើលនៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះ វី សំណាង ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិកំពង់សំណាញ់...

ករណីចោរចូលគាស់ផ្ទះលើកទី៣ហើយ នៅបូរីពិភពថ្មី២ ក្រុងតាខ្មៅ

តាខ្មៅ៖ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៩ និង ០០នាទី យប់មានករណីចោរចូលគាស់ផ្ទះ បង្កការភ្ញាក់ផ្អើលជាលើកទី៣ ស្ថិតនៅផ្លូវលេខ១០ ផ្ទះលេខ៩៨ ក្នុងបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះរងគ្រោះឈ្មោះ ជុន ធីរ៉ាន់ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ...

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានថ្ងៃនេះ មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាលជាសះស្បើយថ្មីនោះដែរ…….!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយ បញ្ជាក់ថា នៅថ្ងៃនេះក្រសួងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ហើយក៏គ្មានករណីព្យាបាល ជាសះស្បើយថ្មីនោះដែរ អ្នកជំងឺកំពុងសម្រាក នៅមន្ទីរពេទ្យមានចំនួន៨នាក់ដដែល។

បុរសម្នាក់រំលោភក្មេងស្រីរួចអារ.កសម្លាប់នៅក្នុងបន្ទប់ជួល ត្រូវបានក្រុមនគរបាលចាប់ខ្លួន

  (ភ្នំពេញ)៖ ឃាតកដែលរំលោភសម្លាប់ក្មេងស្រីក្នុងបន្ទប់ជួល នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀលម្សិញមិញ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ។ តាមសំដីសារភាពរបស់ជនសង្ស័យប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុរូបគេមានអាការស្រវឹង ឃើញក្មេងស្រីរងគ្រោះនៅក្នុងបន្ទប់ម្នាក់ឯង ក៏ចូលក្នុងបន្ទប់ចាប់ក្មេងស្រីនោះឆក់ និងអារ.ក ទើបរំលោភ។ នៅពេលនេះឃាតក ត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅនាយកដ្ឋានព្រហ្មទណ្ឌ...

អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហមកាំង ហ្កេកអ៊ាវ ហៅ ឌុច បានទទួល មរណៈភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត…….!

(ភ្នំពេញ)៖ ឯកឧត្តម នេត ភាក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់អង្គភាព Cam Asia ថា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះថា ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួល មរណៈ ភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រឈានថ្ងៃទី០២ ខែកញ្ញា...

Covid-19 : អ្នកស្លាប់ទូទាំងពិភពលោកមានចំនួនស្លាប់ជាង ៨៦ម៉ឺននាក់ ខណៈអ្នកឆ្លងវិញមានចំនួន ២៦លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភព លោក បានកើនឡើងដល់ ២៥,៨៨៩,១១០នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៦០,២៦៦នាក់ និងជាសះស្បើយឡើងវិញ ១៨,១៧១,២២១នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x