Daily Archives: September 3, 2020

ទាហានអាមេរិក ៧ នាក់បន្ថែមទៀត ប្រចាំប្រទេសកូរ៉េខាងត្បូង បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19

(សេអ៊ូល)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២០ ទាហានអាមេរិក ៧ នាក់បន្ថែមទៀត ប្រចាំប្រទេសកូរ៉េខាងត្បូង បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 ដែលបាន បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញ ការកើនឡើងនៃករណីឆ្លងក្នុងស្រុក។ តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កងកម្លាំងយោធាអាមេរិក ប្រចាំមូលដ្ឋានទ័ពនៅកូរ៉េខាងត្បូង ដែលហៅកាត់ថា USFK បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖« សមាជិកសេវាកម្ម នៃ...

តុលាការខេត្តកំពង់ឆ្នាំង ចេញដីកាឃុំខ្លួនកូនឧកញ៉ា ញឹក ផន ដាក់ពន្ធនាគារក្រោយមានជម្លោះរឿងបើកបរ

 (កំពង់ឆ្នាំង)៖ តុលាការខេត្តកំពង់ឆ្នាំង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ញឹក ផល ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយមានជម្លោះរឿងបើកបរជាមួយភាគីម្ខាងទៀត ដែលសមត្ថកិច្ចអះអាងថាមានអាការៈស្រវឹង។ លោក អិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ តុលាការបានចេញដីកាឃុំខ្លួនឈ្មោះ ញឹក ផល ដាក់ពន្ធនាគាររួចហើយ។ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន បានប្រាប់អង្គភាពព័ត៌មានថា កូនប្រុសរបស់ឧកញ៉ា...

ខ្មាន់កាំភ្លើងជាមន្ដ្រីយោធា​​ បានបាញ់៤គ្រាប់ នៅខណ្ឌទួលគោកត្រូវអាវុធហត្ថចាប់ខ្លួន

 (ភ្នំពេញ)៖ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារចំនួន៤គ្រាប់ នៅខណ្ឌទួលគោក ត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ និងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ហេតុការណ៍ផ្ទុះអាវុធនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រមាណ៤ទាបភ្លឺ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅមុខហាងយីហោ «ស៉ីកនេតឈ័រ» តាមបណ្ដោយផ្លូវ២៨៧ កែងផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវអាវុធហត្ថចាប់ខ្លួនបាននៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ មានឈ្មោះ វណ្ណៈ...

រដ្ឋាភិបាលឥណ្ឌាបានប្រកាសពីបិទកម្មវិធីទូរស័ព្ទដៃរបស់ចិនចំនួន ១១៨ ក្នុងនោះមានហ្គេម PUBG ផងដែរ….!

(ញូវដេលី)៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា បានដាក់ចេញវិធានការថ្មី ដោយនៅថ្ងៃពុធ ទី០២ ខែកញ្ញា ឆ្នាំ២០២០ បានហាមឃាត់កម្មវិធីទូរស័ព្ទ របស់ចិនចំនួន ១១៨ ក្នុងនោះមានហ្គេម PUBG ដែលជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Tencent Holdings ផងដែរ។ នេះបើយោងតាមការ ចេញ ផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។ តាមការបញ្ជាក់របស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា មូលហេតុនៃការបិទកម្មទូរស័ព្ទទាំងនេះ...

Covid-19: ទូទាំងពិភពលោកអ្នកស្លាប់កើនដល់ ៨៦ ម៉ឺននាក់ ខណៈអ្នកឆ្លងមានចំនួន២៦ លាននាក់

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦,១៦៦,៧៦៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៦៦,៥៣២នាក់ និងជាសះស្បើយឡើងវិញ ១៨,៤២៥,២៣៩នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។...

ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ និងមិនមានករណីឆ្លងថ្មី…….!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ ពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៥នាក់ និងមិនមានករណីវិជ្ជមានវីរុសកូរីដ-១៩ថ្មីនោះទេ។
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x