Daily Archives: September 4, 2020

កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់ជីកកាយដីឃើញរូបចម្លាក់តោជំនាន់បុរាណដ៏ធំមួយ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

 (ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានប្រាប់បណ្តាញព័ត៌មាន នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។ លោក ហេង រតនា បានញ្ជាក់ថា រូបចម្លាក់តោថ្មដ៏ធំនេះ ត្រូវបានជីកឃើញក្នុងដីជម្រៅជាច្រើនម៉ែត្រ នៅមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ យ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានបញ្ជាក់អំពីប្រវត្តិតោថ្មនេះថា មានអាយុកាលប៉ុន្មានឆ្នាំ...

ករណីឃាតកម្ម កើតឡើងគួរឲ្យតក់ស្លុត ជាបន្តបន្ទាប់ ខណៈព្រះមហាក្សត្រ មានព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះ គួរអោយព្រួយបារម្ភណាស់

ភ្នំពេញ៖ត្រឹមតែមួយរយៈនៃដើមខែកញ្ញានេះ ឃើញថា ករណីអំពើឃាតកម្មគួរឲ្យរន្ធត់តក់ស្លុត រួមមាន៖ ប្តីចាក់សម្លាប់ប្រពន្ធ, ឪពុកសម្លាប់កូន , កូនបង្កើតអារ.ក សម្លាប់ម្តាយ , រំលោភសេពសន្ថវៈក្មេងស្រី រួចអារ.កសម្លាប់ចោល ,  បានកើតឡើងបន្តបន្ទាប់គ្នា ខណៈដែលព្រះមហាក្សត្រនៃកម្ពុជា មានព្រះបរមរាជឱង្ការ ថា សីលធម៌ ក្នុងសង្គម មានការស្រុតចុះគួរអោយព្រួយបារម្ភណាស់ ។ ដូចជានៅខណ្ឌពោធិ៍សែនជ័យ ទើបតែមានករណីកូនបង្កើតអារ.ក សម្លាប់ម្តាយខ្លួន ។...

ឃាតកម្ម! ប្ដីកាប់សម្លាប់ប្រពន្ធ រួចចង.កសម្លាប់ខ្លួនតាមក្រោយ  ព្រោះដោយសារភ្លើងប្រចណ្ឌ

 (តាកែវ)៖ មន្ដ្រីយោធាម្នាក់ បានធ្វើសកម្មភាពកាប់ប្រហារចំនួន៤ពូថៅផ្ទួនៗ បណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចង.កបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ អធិការស្រុកត្រាំកក់ លោក ឌុក ធីយ៉ា បានប្រាប់ភ្នាក់ងារសារព័ត៍មាន ឲ្យដឹងថាបុរសជាប្ដី បានកាប់ប្រពន្ធចំនួន៤ពូថៅ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ក្រោយមកជនដៃដល់ បានរត់ទៅចង.ក សម្លាប់ខ្លួនតាមក្រោយនៅជាប់បបង្អួច។ សមត្ថកិច្ចបានបញ្ជាក់ថា...

ឥទ្ធិពលថ្នាំញៀន! ប្អូនថ្លៃវាយបងថ្លៃ២អង្រែ បណ្ដាលឲ្យស្លាប់ភ្លាម

 (ភ្នំពេញ)៖ លោកវរសេនីយត្រី រស់ ស៊ីណា អធិការរងនគរបាលខណ្ឌ៧មករា បានឲ្យអង្គភាពព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០នេះថា បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារត្រូវប្អូនថ្លែវាយចំក្បាលចំនួនពីរអង្រែ។ លោកបញ្ជាក់ទៀតថា កើតហេតុហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ជនសង្ស័យមានឈ្មោះ បាន ឡា អាយុ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ១២៧...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x