Daily Archives: September 5, 2020

បំបែកសំបុកទទួលផលចោរកម្មមួយគ្រួសារ ចាប់ខ្លួនមនុស្ស៣នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ដកហូតម៉ូតូ១៧គ្រឿង និងរថយន្ដ១គ្រឿង

(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ នៅល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅកាន់លំនៅដ្ឋានមួយកន្លែងរបស់ឈ្មោះ នួន ស៊ីណាត អាយុ៤៥ឆ្នាំ ស្ថិតក្នុងក្រុមទី៩ ភូមិអណ្ដូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ក្រោមការសម្របសម្រួលពីតំណាងអយ្យការខេត្តព្រះសីហនុ។ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាពព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ជាលទ្ធផលក្រុមប្រតិបត្ដិការ...

ស្រែសង្គមជុំទីមួយ ដី៤០ហិកតា ប្រមូលផលបានជាង ១០០តោន យកទៅឧបត្ថម្ភ ជួយបងប្អូនទីទ័លក្រ ក្នុងស្រុកបន្ទាយស្រី

ទិដ្ឋភាពថ្ងៃដំបូងនៃការប្រមូលផលស្រូវរបស់គម្រោង«ស្រែសង្គម»ក្នុងស្រុកបន្ទាយស្រី។លោក​ឃឹម​ ហ្វីណង់​:​ តាមការប៉ាន់ស្មាន គម្រោងជុំទីមួយលើផ្ទៃដី៤០ហិកតា នេះនឹងប្រមូលទិន្នផលជាស្រូវបានជាង១០០តោន ដើម្បីយកទៅឧបត្ថម្ភជួយរំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងស្រុកបន្ទាយស្រី ជាពិសេសបងប្អូនដែលទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចនិងជីវភាពពីជំងឺកូវីដ១៩។ ឆ្លៀតឱកាសដ៏កម្រនេះ ក៏បាននាំកូនៗតូចៗ ក្រុមគ្រួសារ និងមិត្តភក្តិឱ្យបានស្គាល់ពីជីវភាពរស់នៅបែបជនបទផង និងបានចូលរួមការងារសង្គមផង។ សកម្មភាពច្រូតស្រូវនេះក៏មានការចូលរួមពីសំណាក់លោកពូប្រធានក្រុមប្រឹក្សាស្រុក លោកតំណាងមន្ទីរកសិកម្មខេត្ត លោកមេឃុំ មេភូមិ និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបផងដែរ។ ជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋទីទ័លក្រទាំងអស់ដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ ដែលបានជួយជាពូជស្រូវ ឱ្យខ្ចីម៉ាសុីនគ្រឿងចក្រ ទាំងភ្ជួរ ទាំងអូស ទាំងច្រូត ផ្តល់ជាជី និងកំលាំងពលកម្មស្ម័គ្រចិត្ត...

WHO អះអាងថារហូតមកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំង COVID-19 ណាមួយ ដែលបង្ហាញពីប្រសិទ្ធិភាពបានត្រឹម ៥០% តាមស្តង់ដា នៅឡើយទេ

(ហ្សឺណេវ)៖ អ្នកនាំពាក្យអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបានលើកឡើងថា WHO មិនរំពឹងថា នឹងមានវ៉ាក់សាំង COVID-19 ចែកចាយជាលក្ខណៈទ្រង់ទ្រាយធំឡើយ រហូតទាល់តែពាក់កណ្តាលឆ្នាំ២០២១ ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើប្រសិទ្ធភាព និងសុវត្ថិភាពរបស់វា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយនៅឯទីក្រុងហ្សឺណេវ នៅថ្ងៃសុក្រនេះអ្នកនាំពាក្យ WHO លោកស្រី Margaret Harris...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x