Daily Archives: September 7, 2020

ក្រូចថ្លុង​អាច​ប្រើ​ជា​ថ្នាំ​ព្យាបាល គ្រុនផ្ដាសាយ ក្អក ចុកពោះ និង​ជំងឺ​ច្រើន​មុខ​ទៀត​

ក្រូចថ្លុង  ជា​រុក្ខជាតិ​ធំ​មធ្យម កម្ពស់​៥-១០​ម៉ែត្រ​។ ក្រៅពី​អាច​ហូប​ផ្លែ​បាន ក្រូចថ្លុង​ក៏​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ជាច្រើន​មុខ​ផងដែរ។ សៀវភៅ​រុក្ខជាតិ​ឱសថ​កម្ពុជា បាន​លម្អិត​ថា ស្លឹក​ក្រូចថ្លុង​ជួយ​ព្យាបាល ឈឺក្បាល គ្រុនផ្ដាសាយ ឬ​ផ្សំ​ជាមួយ​ថ្នាំ​ក្រអូប​ផ្សេងទៀត ធ្វើជា​ថ្នាំ​ឆ្ពុង​។ ​រីឯ សំបក​ផ្លែ ព្យាបាល ចុក​ឆ្អល់ចុងដង្ហើម ហើមពោះ ក្អក ហឺត ចុកពោះ និង ផ្កា ជា​ថ្នាំ​ព្យាបាល ក្អក ប្រកាច់ និង​ឆ្កួតជ្រូក...

ទីបំផុតទៅឥណ្ឌាលោតឡើងលេខ ២នាមជាប្រទេសមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេលើលោក…..!

(ញូដេលី)៖ មិនខុសពីការព្យាករណ៍នោះឡើយ ដោយនៅទីបំផុតឥណ្ឌា បានលោតឡើងលេខ ២ ហើយក្នុង នាមជាប្រទេសមានករណីឆ្លងជំងឺ COVID-19 ច្រើនជាងគេលើលោក ដោយស្ថិតនៅក្រោម សហរដ្ឋអាមេរិក តែមួយប៉ុណ្ណោះ ខណៈប្រទេសប្រេស៊ីលត្រូវធ្លាក់មកនៅលេខ ៣ វិញ។ នេះបើតាមទិន្នន័យចុងក្រោយ ដែលត្រូវបានដកស្រង់ចេញពី គេហទំព័រអន្តរជាតិ Worldometer នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ឥណ្ឌាមានករណីឆ្លង...

មនុស្សជិត ៣០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងការតវ៉ានៅហុងកុង ជុំវិញការពន្យារពេលការបោះឆ្នោតក្នុងតំបន់

(CNN)៖ អ្នកតវ៉ាជិត ៣០០នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងហុងកុង នៅថ្ងៃអាទិត្យនេះ ក្នុងកំឡុងពេលនៃការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតមួយ ចាប់តាំងពីប្រទេសចិនបានបង្កើតច្បាប់សន្តិសុខជាតិថ្មី ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅព្រឹកថ្ងៃច័ន្ទ ទីី០៧ ខែកញ្ញានេះ។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមួយចំនួន ដែលមានគោលបំណងដើម្បីឈ្នះភាគច្រើន នៅក្នុងក្រុមប្រឹក្សានីតិ  ប្បញ្ញត្តិ ដោយពួកគេបានចោទប្រកាន់រដ្ឋាភិបាលថា បានយកការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ធ្វើជាលេសមួយសម្រាប់ការបំភ័យដល់អ្នកគាំទ្រគណបក្សលទ្ធិប្រជាធិបតេយ្យ ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ប៉ូលីសហុងកុងបានចាប់ខ្លួនមនុស្ស ២៨៩ នាក់នៅតាមតំបន់មួយចំនួន...

ចាប់បានទាំងអស់ ១៧នាក់ ក្រុមចោរលួចខ្សែរភ្លេីងរដ្ឋយកទៅលក់ និងក្រុមទទួលផលចោរកម្ម នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រោយពីទទួលបានបទបញ្ជារបស់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដព្រះសីហនុ និងក្រោមការចង្អុលបង្ហាញដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ដ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះទៅកាន់ទីតាំងប្រមូលទិញអេតចាយចំនួន ៥កន្លែង(ក្រុងព្រះសីហនុ ២កន្លែង, ស្រុកព្រៃនប់ ៣កន្លែង) ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការ...

ក្រោយពីបានលែងលះអតីតភរិយារបស់លោក Jeff Bezos បានក្លាយជាស្ត្រីដែលមាន ទ្រព្យសម្បត្តិច្រើនជាគេបង្អស់ក្នុងពិភពលោក……។

ត្រឹមតែមួយរយៈពេលខ្លីសោះ អតីតភរិយារបស់លោក Jeff Bezos បានក្លាយជាស្ត្រីដែលមាន ទ្រព្យសម្បត្តិច្រើន ជាគេបង្អស់ក្នុងពិភពលោក ក្រោយពីបានលែងលះ។ យោងតាម Bloomberg កាលពីថ្ងៃទី1កញ្ញា អ្នកស្រី MacKenzie Scott បានក្លាយជាស្ត្រីដែលមាន ប្រាក់ច្រើនជាង គេបំផុតក្នុង ពិភពលោក ដោយមានទ្រព្យសរុបឡើងដល់66.4ពាន់លានដុល្លារ ដែលស្មើនឹង 273,168,403,000,000រៀល (ជាង273លានលានរៀល)។ ទ្រព្យសម្បត្តិនៃអតីតភរិយារបស់លោក Jeff Bezos បានកើនឡើងច្រើនជាងទ្រព្យរបស់អ្នកស្នងតំណែងនៃក្រុមហ៊ុន...

ព្រោះតែ COVID-19 ធ្វើឲ្យប្រជាជន 1/10 1/10 នៃប្រជាជនសរុបរបស់ពិភព​លោក​ នឹង​ជួប​គ្រោះ​អត់​ឃ្លាន

អង្គការ Oxfam International បានគណនាឃើញថា រហូតដល់ចុងឆ្នាំ2020នេះ ប្រជាជនប្រមាណជា12,000នាក់នឹងស្លាប់ជារៀងរាល់ថ្ងៃព្រោះតែភាពអត់ឃ្លាន ដោយសារឥទ្ធិពលពីCOVID-19 ដែលតួលេខនេះច្រើនជាង ចំនួនអ្នកជំងឺដែលបានស្លាប់ដោយសារវីរុសនេះទៅទៀត។ យោងតាមសារព័ត៌មាន Bloomberg ពិភពលោកជិតនឹងត្រូវប្រឈមនឹងគ្រោះទុរភិក្សដ៏អាក្រក់ បំផុតមិនធ្លាប់ មានពីមុនមក ដោយសារតែវីរុស COVID-19។ របាយការណ៍ថ្មីបំផុតរបស់អង្គការស្បៀនអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មូលនិធិកុមារនៃអង្គការ សហប្រជាជាតិ (UNICEF) កម្មវិធីស្បៀនអាហារពិភពលោក (WFP) រួមនឹងអង្គការសុខភាពពិភពលោក បានបង្ហាញថា...

សាខាកាកបាទក្រហម ខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ចែកជូន ប្រជាពលរដ្ឋ ១,២២៦ គ្រួសារ

ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិ យោគក្នុងខេត្ត និងសមាជិក សមាជិកា...

កម្ពុជានាំទំនិញទៅអាមេរិកជាង 5ពាន់លានដុល្លារឆ្នាំ 2019………!

ក្នុងចំណោម​ទីផ្សារ​នាំចេញសំខាន់ៗរបស់​កម្ពុជា​ទៅកាន់​តំបន់​នានា​លើ​ពិភពលោក អាមេរិក ជាទី​ផ្សារ​ធំ​មួយ​ដែល​ទទួល​ទិញ​ផលិតផល​របស់​កម្ពុជា ដែល​ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​បាន​បោះទុន​វិនិយោគ​សម្រាប់ធ្វើ​ការផលិត និង​នាំចេញ​ផងដែរ។ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើងថា សហរដ្ឋអាមេរិក ជាទី​ផ្សារ​នាំចេញ​ធំជាងគេ​មួយ​ក្នុងចំណោម​ទីផ្សារសំខាន់ៗរបស់​កម្ពុជា។ នៅ​ឆ្នាំ2019 កម្ពុជា​បាន​នាំ​ផលិតផល​ចេញទៅ​អាមេរិក​ក្នុងតម្លៃ​ប្រមាណ 5.36ពាន់​លាន​ដុល្លារ​អាមេរិក។ លោ​កថា​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​សហរដ្ឋអាមេរិក និង​កម្ពុជា​កំពុងមាន​កំណើន​ជា​វិជ្ជមាន ដោយ​ក្នុងនោះ​ផលិតផល និង​អ្នកវិនិយោគថ្មីៗរបស់​អាមេរិក​បាន​ចូលមកក្នុង​ទីផ្សារ​កម្ពុជា​ក៏បាន​កើនឡើង​ផងដែរ​ជា​រៀងរាល់ឆ្នាំ។ លោក Patrick Murphy បាន​និយាយថា៖ «ក្រុមហ៊ុន​អាមេរិក កំពុង​នាំមក​នូវ​ការវិនិយោគ​ប្រកបដោយ​តម្លាភាព និង​គុណភាព​ជាមួយនឹង​បច្ចេកវិទ្យា​លំដាប់ថ្នាក់​ពិភពលោក។...

ឯកឧត្ដម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយនាយនាវី នាយនាវីរង និងពលនាវឹក នៅមូលដ្ឋានសមុទ្រ ក្នុងឱកាសបុណ្យ កាន់បិណ្ឌ ភ្ជុំបិណ្ឌ

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ អមដំណើរដោយ ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ប្រតិភូជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះ សំណាលជាមួយនាយនាវី នាយនាវីរង...

Covid-19 : ទូទាំងពិភពលោកអ្នកស្លាប់ចំនួន ជិត ៨៩ម៉ឺននាក់ ខណៈអ្នកឆ្លងកើនដល់ជាង ២៧.២លាននាក់ …..!

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភព លោក បានកើនឡើងដល់ ២៧,២៨១,៩៣៤នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៨៧,២៦៧នាក់ និងជា សះស្បើយឡើងវិញ ១៩,៣៦៦,២៩៧នាក់។ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x