Daily Archives: September 8, 2020

រដ្ឋមន្ត្រីក្រសួងការងារ ផ្ដាំដល់ក្រុមនិស្សិតដែលត្រៀមទៅសិក្សាបន្តនៅអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ត្រូវខិតខំបំពេញចំណេះវិជ្ជារបស់ខ្លួន ដោយរក្សាស្មារតីជាតិជាធំ

(ភ្នំពេញ)៖ ក្នុងកិច្ចសំណេះសំណាលជាមួយក្រុមនិស្សិតដែលត្រៀមចេញដំណើរទៅសិក្សាបន្តនៅប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដាំផ្ញើដល់ពួកគេថាឲ្យប្រឹងប្រែងសិក្សារៀនសូត្របំពេញចំណេះវិជ្ជារបស់ខ្លួន ដើម្បីយកវាមកជួយអភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជាវិញ ក្រោមស្មារតីខិតខំដើម្បីជាតិជាធំ។ កិច្ចសំណេះសំណាលនេះធ្វើឡើងនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ដែលមានក្រុមនិស្សិតចូលរួមចំនួន ២៧នាក់ ដឹកនាំដោយលោក ទៀប សុត្ថា បច្ចុប្បន្នជាមន្រ្តីនៃអាជ្ញាធរសវនកម្មជាតិ។ លោក ទៀប សុត្ថា បានឲ្យដឹងថា ជយលាភីសរុបចំនួន...

រថយន្តធំមួយគ្រឿង ដាច់ហ្រ្វាំងឡើងស្ពានមិនរួច រអិលបុករថយន្ត ៦គ្រឿងបន្តបន្ទាប់ លើស្ពានព្រែកសំរោង ក្រុងតាខ្មៅ

(កណ្តាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ដោយរថយន្តធំមួយគ្រឿង ដាច់ហ្វ្រាំងពេលកំពុងបើកឡើងស្ពានព្រែកសំរោង ក៏រអិលថយក្រោយបុករថយន្តចំនួន ៦គ្រឿង បន្តបន្ទាប់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃអង្គារ ទី០៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ បើតាមព័ត៌មានបឋមហេតុការណ៍មិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកនៅក្នុងរថយន្តនោះឡើយ គ្រាន់តែបង្កការខូចខាតរថយន្ត និងការកកស្ទះនៅលើស្ពាន។ ក្រោយហេតុកម្លាំងសមត្ថកិច្ចបានចុះទៅសម្របសម្រួល ខណៈដែលចរាចរណ៍មានការកកស្ទះខ្លាំងផងដែរ។ ដោយឡែកអ្នកបើកបររថយន្តធំ ដែលជារថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ស្រមោល៕ ...

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញ

ព្រះសីហនុ ៖ រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ...

អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុង

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាល អភិបាលក្រុងព្រះ...

អាជ្ញាធរខេត្តព្រះសីហនុ ប្រជុំពិភាក្សាអំពី ការតបណ្តាញលូ និងការកែសម្រួលចំណុចស្ទះផ្លូវទឹកនេះអូរប្រឡាយក្នុងក្រុង ដើម្បីបញ្ចៀសបញ្ហាជំនន់ទឹកភ្លៀង

ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាលើ ផែនការតបណ្តាញលូ និងការធ្វើកែសម្រួលអូរអេម៉ារីយូ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀង។ កិច្ចប្រជុំនេះមានការចូលរួមពី មន្ទីរ អង្គភាព អាជ្ញាធរដែនដី និងតំណាងក្រុមហ៊ុន អេម៉ារីយូផងដែរ។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថា រដ្ឋបាលខេត្តសហការជាមួយគណៈកម្មការគ្រប់គ្រង...

ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស……..!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ប្រព័ន្ធសម្ពាធទាប អូសបន្លាយឆ្លងកាត់ភាគ ខាងជើងប្រទេសថៃ ឡាវ...

កម្មវីធីពានរង្វាន់អន្តរជាតិ Property guru លើកទី៥ របស់ក្រុមហ៊ុន Morgan Group បានធ្វើឡើងនៅទីក្រុងភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ កម្មវីធីពានរង្វាន់អាស៊ី Property guru លើកទី៥ បានធ្វើឡើងនៅទីក្រុងភ្នំពេញ។ ក្នុងនោះគម្រោង Morgan En​maison និងMorgan tower នៃក្រុមហ៊ុន Morgan Group លេចធ្លោជាងគេទទួលបានពានរង្វាន់ពី Property Guru Asia Awards(Cambodia PropertyGuru Asia Awards(Cambodia)Winner ។ ពានបន្ទាប់គឺ Best Office Development Best Office Architectural Design Best...

ក្រសួងសុខាភិបាលនៅព្រឹកនេះចេញសេចក្ដីប្រកាសព័ត៌មានករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត និងមិនមានករណីឆ្លងថ្មី…….!

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ម្នាក់ថ្មីទៀត និងមិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនោះឡើយ។  
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x