Daily Archives: September 21, 2020

ករណីឪពុកប្រើហិង្សាលើកូនស្រីយ៉ាងដំព្រៃផ្សៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមនីតិវិធីច្បាប់

ករណីឪពុកប្រើហិង្សាលើកូនស្រីយ៉ាងដំព្រៃផ្សៃ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមនីតិវិធីច្បាប់ (ស្វាយរៀង)៖ វីដេអូបង្ហាញអំពីការប្រើប្រាស់អំពើហិង្សាមួយ ត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម Facebook ដែលគេអះអាងថា ជនបង្កជាឪពុកបង្កើតរបស់នារីរងគ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ។ រហូតមកដល់ព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ឪពុករបស់នាងត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយឃើញវីដេអូចែកចាយនៅលើបណ្ដាញសង្គម Facebook ។ លោកវរសេនីយ៍ទោ...

ព្រឹកនេះ ប្រកាសផ្លាស់ប្ដូរស្នងការនគរបាល ខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសឧត្តមសេនីយ៍ទោ អ៊ុក កុសល

ព្រឹកនេះ ប្រកាសផ្លាស់ប្ដូរស្នងការនគរបាល ខេត្តកំពង់ធំ, ឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសឧត្តមសេនីយ៍ទោ អ៊ុក កុសល  ​​​​​​​​​​​​​​(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្នងការនគរបាល ខេត្តកំពង់ធំ ត្រូវបានផ្លាស់ប្ដូរជាផ្លូវការ ដោយ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល។ ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត...

ចោរឆក់យ៉ាងសកម្ម ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ចាប់បាននៅសង្កាត់ទៀន ខណ្ឌដង្កោ

(កណ្ដាល)៖ ក្រោយទទួលពាក្យបណ្ដឹងពីនារីរងគ្រោះ ដែលត្រូវបានចោរឆក់កាបូបនៅព្រឹកថ្ងៃ ទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹងដឹកនាំដោយ លោក ថន រដ្ឋា មេបញ្ជាការកងរាជអាវុធហត្ថស្រុកណ្ដាលស្ទឹង បានបើកប្រតិបត្តិការដេញតាមបង្ក្រាបភ្លាមៗ រហូតចាប់បានចោរឆក់យ៉ាងសកម្មទាំង ២នាក់ បាននៅសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោក ថន រដ្ឋា បានឱ្យដឹងនៅព្រឹកថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនរងគ្រោះមានឈ្មោះ ផល្លី...

នារីស្រស់ស្អាត ២នាក់ ផឹកស៉ីជាមួយបុរសម្នាក់ ស្រាប់តែកើតជម្លោះវាយគ្នាទៅវិញទៅមក ផ្អើលពេញហាងនៅខណ្ឌដូនពេញ

    នារីស្រស់ស្អាត ២នាក់ ផឹកស៉ីជាមួយបុរសម្នាក់ ស្រាប់តែកើតជម្លោះវាយគ្នាទៅវិញទៅមក ផ្អើលពេញហាងនៅ      ខណ្ឌដូនពេញ  (ភ្នំពេញ)៖ នារីស្រស់ស្អាត ២នាក់ បានកើតជម្លោះជាមួយបុរសម្នាក់ ដែលជាដៃគូក្នុងវង់ផឹកស៉ីជាមួយគ្នា ក្នុងហាងមួយកន្លែង រហូតឈានដល់ការវាយគ្នាទៅវិញទៅមក បណ្តាលឲ្យឈាមច្រមុះនារីម្នាក់ ផ្អើលដល់មហាជនមកចោមមើលយ៉ាងកុះករ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១:០០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២០...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x