Daily Archives: September 23, 2020

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៅស្រុកព្រៃនប់ ទទួលបានអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ  (ព្រះសីហនុ)៖ នៅរសៀលថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២០ លោកស្រី អ៊ូ ធីដាពៅ គួចចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនៃឥទ្ធ្ធិពលព្យុះមូល កាលពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២០។ លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា ក្នុងដំណាក់កាលនេះរៀបចំផ្តល់ជូនគ្រួសារដែលរងផលប៉ះពាល់ធ្ងន់ ដោយឡែកគ្រួសារប៉ះពាល់បន្តិបន្តួច នឹងពិនិត្យដោះស្រាយតាមក្រោយ។ ប្រជាជនដែលទទួលបានអំណោយសាខាកាកបាទក្រហម ...

យុវជនម្នាក់ឆក់ ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយព្យាយាមគេចខ្លួន ត្រូវកម្លាំងខណ្ឌដង្កោព័ទ្ធក្របួចបានភ្លាមៗ

យុវជនម្នាក់ឆក់ ទូរស័ព្ទពីនារីម្នាក់បានសម្រេច ហើយព្យាយាមគេចខ្លួន ត្រូវកម្លាំងខណ្ឌដង្កោព័ទ្ធក្របួចបានភ្លាមៗ  (ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលដង្កោចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៤:០៥នាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្ទុបបាគូតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នារីរងគ្រោះមានឈ្មោះ គង់ សុវីន អាយុ ២២ ឆ្នាំ មុខរបបលក់ស្រាក្រឡុកស្នាក់នៅភូមិបាគូ សង្កាក់ដង្កោ ខណ្ឌដង្កោ។...

កុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍! ស្លាប់៣នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែកញ្ញាម្សិលមិញ

កុំខ្លាចប៉ូលិសចរាចរណ៍ ត្រូវខ្លាចគ្រោះថ្នាក់ចរាចរណ៍! ស្លាប់៣នាក់ និងរបួស៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២២ ខែកញ្ញាម្សិលមិញ  (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ ២នាក់។ ប្រភពព័ត៌មានដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធិ និងបត់មិនប្រយ័ត្ន៕    

កម្លាំងសមត្ថកិច្ចឃាត់ជនជាតិចិនម្នាក់ និងគ្រឿងញៀនជាច្រើន នៅខុនដូរមួយកន្លែង ក្នុងកោះពេជ្រ

កម្លាំងសមត្ថកិច្ចឃាត់ជនជាតិចិនម្នាក់ និងគ្រឿងញៀនជាច្រើន នៅខុនដូរមួយកន្លែង ក្នុងកោះពេជ្រ  (ភ្នំពេញ)៖ កម្លាំងចំរុះនៃរដ្ឋបាលខណ្ឌចំការមន នៅយប់ថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២០ បានចុះរឹតបន្តឹងអាវុធជាតិផ្ទុកក្នុងបរិវេណកោះពេជ្រ ក៏បានឆែករកឃើញគ្រឿងញៀន ជិត៥គីឡូក្រាម និងថ្នាំញៀនប្រភេទហេរ៉ូអ៉ីន ១៤ដុំផ្សេងទៀត ដោយឃាត់ខ្លួន ជនសង្ស័យជាជនជាតិចិត្តម្នាក់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន...

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កម្ចីជាង២៩លានដុល្លារ គាំទ្រការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់កម្ចីជាង២៩លានដុល្លារ គាំទ្រការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈនៅកម្ពុជា  (ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តហិរញ្ញប្បទានជាង២៩លានដុល្លារអាមេរិក ដើម្បីគំាទ្ររាជរដ្ឋាភិបាលកម្ពុជា ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាតាមរយៈ កំណែទម្រង់សំខាន់ៗ  ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ ជាពិសេស នៅតាមតំបន់ជនបទ ដែលភាគច្រើនពលរដ្ឋក្រីក្ររស់នៅ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ADB ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃ ទី២៣ ខែកញ្ញានេះ។ ADB បានបញ្ជាក់ថា ការផ្តល់កម្ចីនេះ...

ចិន-ឥណ្ឌា យល់ព្រមបញ្ឈប់បញ្ជូនកងទ័ពបន្ថែម ទៅកាន់តំបន់ជម្លោះព្រំដែន  (ញូយ៉ក)៖ មេបញ្ជាការយោធាមកពីប្រទេសឥណ្ឌា និងចិន បានព្រមព្រៀងគ្នាបញ្ឈប់ការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់ជម្លោះព្រំដែន តាមជួរភ្នំ ហិរម៉ាល័យ បន្ទាប់ពីបានជួបជុំគ្នាជាច្រើនលើក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២០។ ភាពតានតឹងនៃទំនាក់ទំនងរវាងចិន និងឥណ្ឌា បានកើតឡើង ក្រោយកងទ័ពនៃប្រទេសទាំង២ ផ្ទុះជម្លោះដ៏ហិង្សានឹងគ្នានៅឯតំបន់ Ladakh កាលពីថ្ងៃ ទី១៥  ខែមិថុនា ដោយបណ្ដាលឱ្យកងទ័ពឥណ្ឌា ២០...
- Advertisement -

អត្តបទអានច្រើនបំផុត

ព័ត៌មានថ្មីៗ

x