លោក ម៉ៃ ផល្លានិងលោក សែម សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀល ជូនសមាជិកសហជីពចំនួន៣នាក់
លីតា - ១៨ សីហា ២០២៥
image

កំពង់ស្ពឺ៖ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីលោក អ៊ឹម ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា លោក ម៉ៃ ផល្លានិងលោក សែម​ សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ប្រចាំក្រុមហ៊ុន ហ៊ន់ខូ (ខេមបូឌា) អ៊ិនដាសស្ទ្រៀល ឯ.ក ដែលមានអាសយដ្ឋាននៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ បានផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២៧០,០០០រៀលជូនសមាជិកសហជីពចំនួន៣នាក់ ដោយក្នុងម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន ៩០,០០០រៀល ក្នុងនោះរួមមាន៖

១.ឈ្មោះ នីម ចំប៉ា ក្រុមA១០ អត្តលេខ២៤១៨៩២។

២.ឈ្មោះ ណន តែ ក្រុមQA អត្តលេខ២៤១៦៩៧។

៣.ឈ្មោះ ប៉ោង គឹមលីន ក្រុមA២ អត្តលេខ២៤០១៥៤។

ឆ្លៀតឱកាសនោះ លោក ម៉ៃ ផល្លានិងលោក សែម​ សុខលៀង តំណាងសហជីពកំលាំងចិត្តកម្មករកម្ពុជា ក៏សូមថ្លែងអំណរគុណដល់លោក អ៊ឹម​ ស៊ីថាត ប្រធានសហព័ន្ធសហជីពកំលាំងចិត្តកម្មករម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនកម្មករ កម្មការិនីដែលជាសមាជិក និងសូមជូនពរដល់បងប្អូនទាំងអស់ជួបតែសេចក្ដីសុខនិងបានបុណ្យកុសលស្មើរៗគ្នា៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣