សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមអំពាវនាវជូនដល់បងប្អូនកម្មករនិយោជិត និង សមាជិកសមាជិការ និង អាជីវករទាំងអស់
២៥ កក្កដា ២០២៥
image

ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ចំពោះកងទ័ពសៀម បានឈ្លានពានលើទឹកដីកម្ពុជា នៅថ្ងៃទី២៤ និង២៥ ខែកក្កដា ឆ្នាំ២៥ នេះ មានចំនួន២ថ្ងៃមកហើយ ដែលបានធ្វើការបាញ់ប្រហាមកលើ កងទ័ពកម្ពុជា នៅប្រសាទតាមាន់ធំ តាមាន់តូច ប្រសាទតាក្របី និងតាមបណ្តោយខ្សែបន្ទាត់ព្រុំដែនកម្ពុជា-ថៃមួយចំនួនទៀត  រហូតមកទល់ពេលនេះកងទ័ពសៀមបានប្រើអាវុធធន់ធ្ងន់គ្រប់ប្រភេទ រួមទាំងយន្តហោះទំលាក់គ្រាប់បែកមកលើកងទ័ពកម្ពុជា ជាបន្តបន្ទាប់ ធ្វើអោយប្រជាជនកម្ពុជារួមទាំងកុមារទទួលរងការភ័យខ្លាច និងបានជំលៀសខ្លួនជាបន្ទាន់ដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព។ នេះជាទង្វើឈ្លានពានយ៉ាងពិតប្រាកដ របស់កងទ័ពសៀមមកលើដែនអធិបតេយ្យភាពកម្ពុជា ចំពោះកងទ័ពជួរមុខរបស់ កម្ពុជាយើងមានភាពអង់អាចក្លាហានបានធ្វើកាវាយបក ក្នុងការការពារខ្លួនដោយបណ្តេញ ពួកទ័ពសៀម ចេញពីទឹកដីកម្ពុជារហូតកាន់កាប់បានប្រាសាទតាមាន់ធំ តាមាន់តូច  និងប្រាសាទតាក្របី រួមទាំងតំបន់មុំបី និងបានឈរជើងយ៉ារឹងមាំនៅទីតាំងទាំងនោះផងដែរ ។

ក្នុងនាមថ្នាក់ដឹកនាំនៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) សូមអំពាវនាវដល់ បងប្អូនកម្មករនិយោជិតទាំងអស់ចូលរួមសហកាជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំថែមទៀត ដោយចូលរួមអនុវត្ត មានដូចខាងក្រោម ៖

១/ សូមជឿទុកចិត្តលើថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាយើងក្នុងសម័យ (តេជោធិបតី) ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំកងកម្លាំង ការពារបូរណភាពទឹកដី​​ និងវាយបកចំពោះសត្រូវឈ្លានពាន ការផ្ទុះអាវុធនេះ គឺស្ថិតនៅតាមព្រុំដែនតែប៉ុណ្ណោះ វាមិនទាន់ប្រែក្លាយជាសង្គ្រាមរវាងប្រទេសនិងប្រទេសនៅឡើយទេ ដូច្នេះកន្លែងការងាររបស់បងប្អូនគឺ មានសុខសុវត្ថិភាពជាធម្មតា

២/សូម ពង្រឹងស្មាតីជាតិនិយមដោយធ្វើការរក្សាសុខសុវត្ថិភាព នៅកន្លែងកាងាររួមរបស់បងប្អូន

៣/ខិតខំបំពេញភារកិច្ចការងារអោយបានរឹងមាំក្នុងការបង្កើនឡើងនូវផលិតផលដើម្បីស្រូបយកចំណូលអោយបានកាន់តែច្រើនឡើងថែមទៀត ក្នុងការបង្កើននូវសេដ្ឋកិច្ចក្នុងគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ ។

៤/សូមបងប្អូន ចូលរួមជួយផ្តល់ឈាម ក្នុងការត្រៀមសម្រាប់ជួយដល់បងប្អូនកងទ័ពជួរមុខអោយបានច្រើនជាទីបំផុត

៥/សូមបងប្អូនអាជីវករលក់ដូរគ្រប់មុខទំនិញសូមកុំមានការបង្កើនតម្លៃស្របពេលដែលប្រទេសកំពុងមានជំម្លោះព្រុំដែនជាមួយប្រទេសជិតខាង ។

ទោះបីជាយ៉ាងណាក៏ដោយ បងប្អូនពិតជាមានការព្រួយបារម្មណ៍ និងមានការអាណិតអាសូរដល់បងប្អូនវិរះកងទ័ពកម្ពុជាយើងនៅជួរមុខដែលហ៊ានច្បាំងតទល់ជាមួយសត្រូវដែលជាចោរឈ្លានពានលើទឹកដីកម្ពុជា ។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF)  សូមបួងសួងវត្ថុស័ក្តសិទ្ធក្នុងលោក ជួយបីបាច់ថែរក្សាដល់បងប្អូនវីរៈកងទ័ពកម្ពុជា អោយមានសុខសុវត្ថិភាព ឈ្មះអស់មាសត្រូវ គ្រប់ពេលវេលា និង ប្រកបដោយសុខភាពល្អបរិបូណ៍ មានកំលាំងពលំមាំមួន និងទទួលបានជោគជ័យ គ្រប់សមរភូមិ ដែលកំពុងការពារ៕


 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣