មូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ចូលរួមជាមួយ សភាសម្ព័នសហជីពជាតិកម្ពុជា-NACC នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ វីរៈកងទ័ពជួរមុខ និង ជនភៀសសឹក
Roth - ០៤ សីហា ២០២៥
image

ឧត្តរមានជ័យ៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ-CWF បានដឹកនាំក្រុមការងារ និងសប្បុរសជនជាច្រើន ចូលរួមជាមួយ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC ដឹកនាំដោយ លោក គឹម ចាន់សំណាង ប្រធាន NACC រួមនិងក្រុមការងារ បានចុះមកសួរសុខទុក្ខ និង ពាំនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ជូនផ្ទាល់ដៃដល់ វីរៈកងទ័ពជួរមុខ និង ក្រុមគ្រួសារកងទ័ព ដែលជាជនភៀសសឹក ស្ថិតនៅជំរុំភៀសសឹកមួយ ក្នុងខេត្តឧត្តរមានជ័យ។

លោក លី វិចិត្រ ប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ បានលើកឡើងថា៖ ជំនួយសប្បុរសធម៌ទាំងនេះ បានមកពីការឧបត្ថម្ភពីសំណាក់ ម្ចាស់សហគ្រាសរោងចក្រ  បងប្អូនកម្មករ និយោជិត រួមនិងបងប្អូនសប្បុរសជនខ្មែរស្នេហាជាតិ ដែលពួកគាត់មានទឹកចិត្តចែករំលែកធនធានផ្ទាល់ខ្លួនរបស់ពួកគាត់ ក្នុងគោលបំណងជួយសម្រួលដល់ទុក្ខលំបាកខ្លះៗរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាជនភៀសសឹក ដោយសារសង្រ្គាមឈ្លានពានសៀមមកលើទឹកដីខ្មែរ ដោយសេចក្តីគោរពស្រឡាញ់ និងសេចក្តីអាណិតអាសូរ។

លោក លី វិចិត្រ បានបន្ថែមថា ស្ថិតក្នុងកាលៈទេសៈនេះ សូមបងប្អូនមេត្តាជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងរក្សានូវភាពស្ងៀមស្ងាត់ ដោយអត់ធ្មត់ ខណៈរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលលោកកំពុងតែខិតខំព្យាយាមពុពារទាំងផ្លូវយុត្តិសាស្រ្តការពារជាតិផង និងផ្លូវការទូតផង ធ្វើយ៉ាងណាឲ្យអន្តរជាតិបានដឹងឮនូវទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ដើម្បីទាមទារយុត្តិធម៌ជូនវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតនៅសមរភូមិ និងដើម្បីកម្ពុជាទទួលបានសុខសន្តិភាពត្រឡប់មកវិញ។

លោក លី វិចិត្រ ក៏បានផ្តល់ការលើកទឹកចិត្តដល់បងបងកងទ័ពដែរថា: បងៗ គឺជាកងទ័ពជួរមុខក្នុងការពារទឹកដី ចំណែកបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជាជួរក្រោយក្នុងការជួយគាំទ្រលើកទឹកចិត្ត និងរួមគ្នាផ្តល់ជំនួយដូចជា ស្បៀងអាហារ សម្ភារៈប្រើប្រាស់ រួមទាំងថវិការ ដែលទាំងនេះគឺជាកម្លាំងសាមគ្គីស្នេហាជាតិដ៏ខ្លាំងក្លា របស់ប្រជាជនខ្មែរយើង មិនអាចឲ្យសត្រូវបរទេសណាមួយមកយាយី ឬឈ្លានពានបានឡើយ។

សូមបញ្ជាក់ថា ថវិការ និងសម្ភារៈ ដែលបានផ្តល់ជូនរួមមាន៖

- ថវិកាសរុប ចំនួន ១៣,០០០,០០០ ៛

- Power Bank ទំហំ 20000 អំពែ សម្រាប់កងទ័ព ចំនួន ៥០ គ្រឿង

- អង្ករ ចំនួន ៥តោន 

- ទឹកត្រី ចំនួន ២៥០ យួរ

- ទឹកស៊ីអ៊ីវ ចំនួន ២៥០ យួរ

- ត្រីខកំប៉ុង ចំនួន ២០ កេស

- មីកញ្ចប់ និង មីកំប៉ុង ចំនួន ២៥០កេស

- គុយទាវកញ្ចប់  ចំនួន ១០០កេស

- សាច់បាក់យ៉ុង  ចំនួន ៥គីឡូ

-  នំបុ័ងបាក់យ៉ុង និង នំផ្អែម ចំនួន ៣០០ ដើម

- ក្តាមប្រៃ  ចំនួន ៣០គីឡូ

- សៀងផ្អែម  ចំនួន ៨០ដប ស្មើនិង ៤០០លីត្រ

- កៅស៊ូតង់ ចំនួន ១០០តង់

- កន្ទេល ចំនួន ១០០

- និង ធូបមូស  ចំនួន ១៨០ ប្រអប់

- កន្សែងជូតខ្លួន ចំនួន ១០០ កន្សែង

- សារ៉ុង ១០០

- នំកញ្ចប់ចែកក្មេងៗ ក្នុងជំរុំជនភាសសឹក ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣