កម្លាំងជំនាញអង្គភាពCMAC បានចុះស្រាវជ្រាវដាក់ស្លាកសញ្ញា និងបោសសម្អាតបន្ទាន់ នៅតំបន់ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានរបស់ថៃរយៈពេល៥ថ្ងៃ។ បេីតាមលោក ហេង រតនា កម្លាំងជំនាញបានប្រទះឃេីញគ្រាប់ផ្សែងដែលជាប្រភេទគ្រាប់ផ្លោង១៥៥មមមានផ្ទុកសារធាតុឆេះនិងផ្សែងពុលប្រភេទ White Phosphorus (WP) ដែលទាហានថៃបានបាញ់ក្នុងសង្គ្រាមនេះ។
គ្រាប់ផ្លោង១៥៥មមនេះ មានលេខ THS856105-011 155MM M825 បានប្រទះឃេីញនៅតំបន់វាលស្រែ ស្ថិតនៅភូមិសាស្ត្រស្រុកបន្ទាយអំពិល ខេត្តឧត្តររមានជ័យ។
ស៊ីម៉ាក់ អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នជាមួយគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលមានផ្សែងពុលនេះ។ ទន្ទឹមនឹងនេះ ករណីជួបប្រទះឃេីញគ្រាប់ផ្សែងនេះ ត្រូវប្រញាប់រាយការណ៍ទៅកម្លាំងជំនាញស៊ីម៉ាក់ ដេីម្បីចាត់វិធានការសុវត្ថិភាពជូន។
ប្រភព ៖ អង្គភាពCMAC