ប្រទេសចិនគាំទ្រកម្ពុជា និងថៃចូលរួមក្នុងកិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក
Roth - ១៥ សីហា ២០២៥
image

ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពីលទ្ធផលនៃជំនួបក្រៅផ្លូវការរវាង ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ ថាប្រទេសចិនគាំទ្រកម្ពុជា និងថៃក្នុងការចូលរួមក្នុងកិច្ចសន្ទនា ដោះស្រាយការយល់ច្រលំ កសាងទំនុកចិត្តគ្នាទៅវិញទៅមក និងការស្ដារឡើងវិញនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការឱ្យវិលត្រឡប់មកវិញ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានបន្ត ប្រទេសចិន គាំទ្រភាគីទាំងពីរអនុវត្តទាំងស្រុងនូវកុងសុងស៊ីសដែលកំណត់នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងការពង្រឹងស្ថានភាពបទឈប់បាញ់។

ប្រទេសចិន ក៏បានបង្ហាញការគាំទ្រអាស៊ានក្នុងការដើរតួនាទីត្រឹមត្រូវ និងការដោះស្រាយបញ្ហាយ៉ាងត្រឹមត្រូវតាមរបៀបអាស៊ាន គាំទ្រភាគីទាំងពីរក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទាំងពីរប្រទេស និងការបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់រហ័ស។

ប្រភព ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣