ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផ្សារទំនើបព្រីនម៉ល បានរៀបចំនៅព្រឹត្តិការណ៍សំខាន់ៗ និងសប្បាយៗជាច្រើនដល់អតិថិជនរបស់ខ្លួន
វុន សុខជា - ០៥ កុម្ភៈ ២០២៤
image

ខេត្តព្រះសីហនុ៖ ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផ្សារទំនើបព្រីនម៉ល បានរៀបចំនៅព្រឹត្តិការណ៍សំខាន់ៗនិងសប្បាយៗជាច្រេីនដល់អតិថិជនរបស់ខ្លួន ដែលបានមកលេងផ្សារទំនើបនៅថ្ងៃទី១០ខែកុម្ភះឆ្នាំ២០២៤ខាងមុខនេះ។ ដោយការរៀបចំនេះមានការសម្ដែងរាំ របាំម៉ុងសាយ , របាំនាគ , ការដើរទស្សនាភូមិចិនបុរាណ និងមានការបញ្ចុះតម្លៃដ៏ច្រើនយ៉ាង សន្ធឹកសន្ធាប់ ពីម៉ាកប្រេនល្បីៗលំដាប់ល្បីៗជាច្រើននៅក្នុងផ្សារទំនើបដែលនេះជាបទពិសោធន៍ដ៏ថ្មីមួយសម្រាប់អតិថិជនទូទាំងប្រទេសផងដែរ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ ផ្សារទំនើបព្រីនម៉ល ក៏មានការផ្តល់ជូនជាច្រើនសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន, វៀតណាម ខានមុខនេះ ដោយលោកអ្នកគ្រាន់តែផុសរូបអ្នកថតជាមួួយ ភូមិបុរាណចិន ជាមួយ hashtag: PrinceMallSHV2024CNY ក្នុង FB ឬTiktok នោះក្រុមការងារផ្សារទំនើប និងជ្រើសរើសអ្នកដែលទទួលបានការLikeច្រើនជាងគេសម្រាប់Facebook 1 នាក់ និងTiktok 1នាក់ដើម្បីឈ្នះអាំងប៉ាវពិសេសដល់អតិថជនរបស់ខ្លួន។

ដូចនេះសូមកុំភ្លេចនាំមនុស្សជាទីស្រលាញ់របស់អ្នកមកចូលរួមជាមួយដើរលេងកម្សាន្ត និងយកអាំងប៉ាវពីផ្សារទំនើបព្រីនម៉ល ដែលជាផ្នែកមួយនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅក្នុងខេត្តព្រះសីហនុ ព្រមទាំងរីករាយជាមួយបរិយាកាសពិធីបុណ្យចូលឆ្នាំនិងរីករាយជាមួយការសម្តែងវប្បធម៌ ញ៉ាំអាហារឆ្ងាញ់ៗ ព្រមទាំងបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតជាមួយគ្រួសារ និងមិត្តភក្តិរបស់អ្នក៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣