ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញប្រគល់អំណោយ និងរៀបចំអាហារសាមគ្គី នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២
THY CHOM - ១៣ កុម្ភៈ ២០២៤
image

បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ស្ថិតក្នុងក្រុងបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បាននាំយកអំណោយ ជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ប្រគល់ជូនគណៈគ្រប់គ្រងវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ សម្រាប់ផ្គត់ផ្គង់ជីវភាព និងប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ព្រមទាំងក្រុមការងារ ក៏បានរៀបចំអាហារសាមគ្គីជូនគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារគថ្លង់ នៅក្នុងវិទ្យាល័យអប់រំពិសេស និងមជ្ឈមណ្ឌលកុមារកំព្រាបុរីទី១ និងទី២ ទទួលទានរួមគ្នា ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បន្តដឹកនាំប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រី និងពិនិត្យស្ថានភាព ព្រមទាំងប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ ជូនដល់ពន្ធនាគារខេត្តបាត់ដំបង ផងដែរ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣