មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ បើកកិច្ចប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការ វិនិច្ឆ័យ នៅភូមិថ្មធំ និងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
វុន សុខជា - ២១ មីនា ២០២៤
image

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ មន្ទីររៀបចំដែនដី នគីរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បើកកិច្ចប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការ វិនិច្ឆ័យ នៅភូមិថ្មធំ និងភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅភូមិថ្មធំ និងភូមិរាម ឃុំរាម ក្រោមអធិបតីភាព លោក ហែម ដារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ័ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពី លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ បានប្រារព្ធនៅវត្តស្មាច់ដែង ឃុំរាម ខេត្តព្រះសីហនុ ។
 
លោក ហែម ដារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងថា ការការបិទផ្សាយទិន្នន័យ ជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ គឺជាផ្នែកមួយនៃការរួម ចំណែកក្នុងការអភិវឌ្ឍន៍ភូមិ-ឃុំ និងសង្គមជាតិ របស់យើង តាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់ បន្ថយជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ ដើម្បីឈានដល់ការសម្រេចចេញ បណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ។

លោកប្រធានបានបន្តទៀតថា ការបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ នេះ គឺដោយសារមានការជម្រុញពីសំណាក់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈ អភិបាល ខេត្តព្រះសីហនុរួមទាំងការចង្អុលបង្ហាញរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាពិសេសក្រោម ដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទើបធ្វើឱ្យដំណើរការ នៃការចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ-ឃុំ-ស្រុក ទូទាំងខេត្តព្រះសីហនុទាំងមូល មានភាពឆាប់រហ័ស និងទទួលបានលទ្ធផលល្អ។
សូមបញ្ជាក់ដែរថា ចំនួនសរុបក្បាលដី ១៤៦៧ ក្បាលដី និងភូមិរាមចំនួន ៨៣៣ក្បាលដី និងភូមិថ្មធំមានចំនួន ៦៣៤ ក្បាលដី នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣